នេះជា​ចម្លើយតបរបស់ Kimberley ពេលFan សំណូមពរឲ្យវែកញែកចរិត Margie និង Yaya

  • 2021-05-19 02:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តល្អ​ ៣នាក់មាន​ Kimmy Kimberley, Margie Rasri និង Yaya Urassaya គឺជា​ក្រុមមិត្តភ័ក្តិដែល​រាប់អាន​គ្នា​ជាង ១១ឆ្នាំ​ហើយ ហើយមិត្តភាពពួកគេក៏ត្រូវ​បាន​មហាជន​សរសើរ​មិនដាច់ពីមាត់ដែរ។ ទោះ​បី​មាន​ការងារ​រវល់រៀងខ្លួន​យ៉ាង​ណា ក៏អ្នក​ទាំង ៣​ឧស្សាហ៍ឆ្លៀតពេលជួបគ្នា ដើម្បី​ជជែកគ្នា​លេងពីនេះពីនោះ ក្នុង​នាម​ជា​មិត្តល្អ​ប្រៀបដូច​បងប្អូន។

ថ្មីៗនេះ អ្នក​គាំទ្រ​របស់ Kimberley បាន​សំណូមពរឲ្យ Kim វែកញែក ឬ Review ចរិតមិត្តល្អទាំង ២មាន Yaya និង Margie។ Kim មិនបាន​ធ្វើឲ្យ Fan ខក​ចិត្តឡើយ ដោយបាន​តប​យ៉ាងស្អាតដូចតទៅ៖

សម្រាប់ Margie នាង​បាន​សរសេរថា៖ «មិត្តជាទីស្រឡាញ់ហ្មង! កំប្លែង ស្មោះត្រង់ យល់ចិត្តពួកម៉ាកគ្រប់គ្នា ជាមនុស្សដែលតែងព្យាយាមអូសមិត្តភ័ក្តិគ្រប់គ្នាចេញពីរូងភ្នំ ជាអ្នកនាំមុខប្រចាំ Gang ពូកែទិញឥវ៉ាន់ បើនិយាយទូរសព្ទជាមួយនាង គឺថាបានរាប់ម៉ោងមិនមាន​អារម្មណ៍ធុញឡើយ ទោះមានកូនក៏នៅនិយាយគ្នាឥតឈប់​បាន មិនមាន​បញ្ហា​ត្រង់ហ្នឹងឡើយ THAT’HER @MARGIE RASRIUC»។

តមក​ចូល Yaya ម្ដង៖

«នេះកឺជាមិត្តដ៏ល្អបំផុតដែរ រួមទុក្ខរួមសុខជាមួយគ្នាមកច្រើនណាស់ ជាមនុស្សដែល​ត្រង់​នឹង​អារម្មណ៍​ខ្លួន​ឯងណាស់ ស្រឡាញ់ពួកម៉ាកខ្លាំងៗ តាមចិត្តពួកម៉ាកគ្រប់យ៉ាង ពូកែសើច & SHE’S ALWAYS THE LIGHT OF THE PARTY HER! @URASSAYAS»

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី