សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា៖​ ស៊ីហ្គេម​ ឆ្នាំ​នេះ​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៦រូប​

  • 2021-05-19 04:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ណយ​ ផាន់ណា​ ថា​ស៊ីហ្គេម​ ចុង​ឆ្នាំ​នៅ​វៀតណាម​ សហព័ន្ធកីឡា​កាយសម្ព័ន្ធ​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៦រូប​ ដើម្បី​ប្រជែង​មេដាយ​ជូន​កម្ពុជា។​

លោក ណយ ផាន់ណា

លោក​ ណយ​ ផាន់ណា​ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​កីឡាករ​ កីឡា​ការិនី ដែល​នឹង​បញ្ជូន​ទៅ ​ស៊ីហ្គេម​ ឆ្នាំ​នេះ​គឺ​រៀបចំ​រួច​ហើយ​​សរុប​រួម​មាន ៦រូប​ ផ្នែក​បុរស​ ៤រូប​ និង​នារី​ ២រូប។​

អ្នក​ជំនាញ​កាយសម្ព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​បញ្ជូន​ទៅ​នេះ​បែងចែក​ជា​ពីរ​ ទី១​ ផ្នែក​ Aerobic មាន​៥រូប​ កីឡាករ​ ៣រូប​ និង​កីឡា​ការិនី​ ២រូប។​ ចំណែក​ផ្នែក​ Artistic​ គឺ​បញ្ជូន​កីឡាករ​ ១រូប​ផង​ដែរ។​ ទាក់ទង​ទៅ​និង​ការ​ត្រៀម​ប្រកួត​នេះ​ដែរ​ សហព័ន្ធ​បាន​ជួល​គ្រូ​ម្នាក់​ពី​ប្រទេស​រុស្សី​ ដើម្បី​មក​បង្ហាត់​បច្ចេកទេស​កម្រិត​ខ្ពស់​លើ​ផ្នែក​ Aerobic​ ប៉ុន្តែ​ដោយ​សារ​ផ្ទុះ​កូវីដ​ ទើប​គ្រូ​រូប​នោះ​មិន​ទាន់​អាច​មក​កម្ពុជា​បាន​នៅ​ពេល​នេះ។​ គម្រោង​បង្ហាត់​ទៀត​សោត​គឺ​រយៈពេល​វែង​ដល់​ឆ្នាំ​ ២០២៣​ ឯណោះ។​

កីឡាករផ្នែក Artistic

អគ្គលេខាធិការ​ខាង​លើ​ក៏​បង្ហាញ​ក្ដី​បារម្ភ​មួយ​ចំនួន​ដែរ​នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ខាង​មុខ​ ព្រោះ​វេលា​ចេះ​តែ​កៀក​ទៅ​ហើយ​ ខណៈ​ការ​ហ្វឹកហាត់​មាន​ផល​លំបាក​ដោយ​សារ​ផ្ទុះ​កូវីដ​អំឡុង​ពេល​នេះ។​ កីឡាករ​ កីឡា​ការិនី​ ត្រូវ​ហ្វឹកហាត់​នៅ​ផ្ទះ​រៀង​ខ្លួន​ មិន​អាច​ប្រមូល​ផ្ដុំ​ដែល​ទាំង​នេះ​ហើយ​ជា​ការ​លំបាក​មួយ​ ប៉ុន្តែ​លោក​ក៏​ដូច​ជា​សហព័ន្ធ​ប្រឹងប្រែង​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កាច​សាហាវ​នេះ​ផង​ដែរ។​

កីឡាករផ្នែក Aerobic

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​ ២០២១​ នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម។​ ចំពោះ​ប្រទេស​កម្ពុជា​ នឹង​បញ្ជូន​ ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម​ដើម្បី​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អាស៊ាន​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី