ហេង ទីណា ៖ ទោះ​លំបាក​យ៉ាង​ណា​ក៏​ត្រូវ​តែ​ប្រឹឹងប្រែង​ដើម្បី​កៅអីជម្រើសដំបូង​

  • 2021-05-19 07:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​២១​ឆ្នាំ​របស់​ណាហ្គា​ ហេង​ ទីណា បាន​ប្ដេជ្ញាចិត្ត​​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​បាន​តំណែង​កៅ​អី​ជម្រើស​ដំបូង​​ក្នុង​រដូវ​កាល​នេះ​។

​ខ្សែ​បម្រើ​ការពារ​​អតីត​យុវជន​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​រូប​នេះ​​បាន​​ឲ្យ​ដឹង​ថា ការ​ប្រជែង​កៅ​អី​ជម្រើស​ដំបូង​នៅ​ណាហ្គា​ជា​រឿង​ពិបាក​ខ្លាំង​ ដោយសារ​ក្លឹប​នេះ​សម្បូរ​ទៅ​ដោយ​កីឡាករ​​មាន​​បទ​ពិសោធ និង​​សុទ្ធតែ​ល្អៗ​។ ទោះ​ជា​បែប​នេះ​​រូប​គេ​មិន​បោះបង់​ឡើយ ពោលគឺ​បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​​ថា​ នៅ​តែ​បន្ត​ប្រឹងប្រែង​​គ្រប់​ពេលវេលា ដើម្បី​អាច​មាន​ឱកាស​​បាន​លេង​ជម្រើស​ដំបូង​ ​ ដែល​ជា​ទិសដៅ​អាច​ឈាន​ទៅ​ជាប់​ជម្រើសជាតិ​ឈុត​ធំ​។

​រដូវ​កាល​មុន​​ៗ ទីណា ​បាន​លេង​ជា​រើយៗតាំង​ពី​​ចូល​ ណាហ្គា ចុង​ឆ្នាំ​២០១៨ ក្រោយ​ពេល​ចេញ​ពី​បាទី។ ប៉ុន្តែ​រដូវ​កាល​នេះ​ ៤ ប្រកួត​ដែល​ចាប់​ផ្ដើម​គឺ​មិន​ទាន់​អាច​បង្ហាញ​ខ្លួន​ឡើយ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី