ឥណ្ឌារងទុក្ខឥតល្ហែ! ព្យុះកំណាច បោកបក់យ៉ាងខ្លាំងប្រជាជនបាត់បង់ជីវិត ផ្ទះរាប់មុឺនខ្នងត្រូវដួលរលំ

  • 2021-05-19 09:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌាជាប្រទេសមួយដែលអាចចាត់ទុកបានថា រងគ្រោះខ្លាំងជាងគេ ដោយរដ្ឋាភិបាលត្រូវទប់ទល់នឹងវីរុសកូវីដ១៩ និង គ្រោះធម្មជាតិនៅក្នុងពេលតែមួយព្រមគ្នា។ បញ្ហាគ្រោះធម្មជាតិតែងកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌា តួយ៉ាងដូចជាករណីព្យុះកំណាចមួយដែលគេឱ្យឈ្មោះថា Cyclone Tauktae បានវាយសន្ធប់បក់បោកយ៉ាងខ្លាំងមកលើតំបន់ភាគខាងត្បូង និង ខាងជើងនៃប្រទេសនេះ។ នេះបើតាមកាសែត​ បាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

មនុស្សប្រមាណ ៨៩នាក់ត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួនរកមិនទាន់ឃើញ ខណៈដែលអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ៣៣នាក់។ ផ្ទះសម្បែងប្រជាជន ១៦៥០០ខ្នងត្រូវបានរងការបំផ្លាញ ដោយក្នុងនោះជាង ៦០០០ភូមិត្រូវកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី ដោយសារព្យុះកំណាចនេះ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា