លោក ហែម គីរី៖ ពួកយើងពិបាកទទួលយកណាស់ ស្លាប់ទាំងម្ដាយ និងកូនបែបនេះ...
- 2021-05-24 03:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហែម គីរី៖ ពួកយើងពិបាកទទួលយកណាស់ ស្លាប់ទាំងម្ដាយ និងកូនបែបនេះ...
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី ថាពិតជាពិបាកទទួលយកណាស់ដោយសារជំងឺកាចសាហាវកូវីដ ១៩ សម្លាប់ជីវិតទាំងម្ដាយ និងកូនក្នុងផ្ទៃ ដែលជាភរិយាមន្ត្រីសហព័ន្ធម្សិលមិញនេះ។
នេះបើតាមការបង្ហោះលើហ្វេសបុកលោក ហែម គីរី បានលើកឡើងថា លោកពិតជាអាណិតអាសូរ និងពិបាកទទួលយកនូវដំណឹងនេះណាស់ ដែលអតីតកីឡាករហែលទឹក និងបច្ចុប្បន្នជាមន្ត្រីសហព័ន្ធហែកទឹក លោក គុណ ណារ៉ាក ដែលភរិយាស្លាប់ដោយសារកូវីដ ម្សិលមិញ។ ដែលការស្លាប់នេះទៀតសោតគឺទាំងម្ដាយ និងកូនក្នុងផ្ទៃ៧ខែទៀត និងបន្សល់កូន២រូបត្រូវកំព្រាម្ដាយថែមទៀត។
នៅលើផេកសហព័ន្ធហែលទឹកក៏បានបង្ហោះដំណឹងមរណភាពនេះដែរ និងបានបង្ហាញទឹកចិត្តសោកស្ដាយជាខ្លាំងចំពោះរឿងដ៏ក្រៀមក្រំ និងពិបាកទទួលយកខាងលើ។
រំលឹកដែរថា លោក គុណ ណារ៉ាក ជាអតីតកីឡាករហែលទឹកជម្រើសជាតិជំនាន់ ១៩៩០-២០០០ បច្ចុប្បន្នជាមន្ត្រីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ។ ព្រឹកម្សិលមិញថ្ងៃទី២៣ ខែឧសភា ២០២១ ភរិយារបស់លោកបានទទួលមរណភាពដោយជំងឺកូវីដ ១៩ ព្រមទាំងកូនក្នុងផ្ទៃ៧ខែទៀតផង៕