Honda ​៖ ​អ្នក​មិន​បាន​ជ្រើស​រើស​​លើក​នេះ ​កុំ​​អន់​ចិត្ត​ដរាប​ណា​អ្នក​នៅ​បន្ត​ប្រឹងប្រែង

  • 2021-05-24 07:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្រុម​គោព្រៃកម្ពុជា​ Keisuke Honda បាន​និយាយ​ថា ​សម្រាប់​អ្នក​ដែល​មិន​ត្រូវ​បាន​ជ្រើស​រើស​​លើក​នេះ សូម​កុំ​ទាន់​អន់​ចិត្ត​ដរាប​ណា អ្នក​នៅ​បន្ត​ប្រឹងប្រែង​ អ្នក​នៅ​តែ​មាន​​ឱកាស​​សម្រាប់​ការ​ជ្រើស​រើស​លើក​ក្រោយ​ៗ​។

​កាល​ពី​ព្រឹក​មិញ​នេះ​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​​​ចំនួន ២៤ នាក់​សម្រាប់​ការ​​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ ​FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C​ នៅទឹកដីកណ្ដាលប្រទេសបារ៉ែន។ ក្នុង​ការ​ជ្រើស​រើស​​នេះអ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Honda បាន​​​ឲ្យ​ដឹង​ថា ​ការ​ជ្រើស​រើស​​លើក​នេះ​លោក​ផ្ដោត​ចំពោះ​កីឡាករ​យុវជន ហើយ​ នឹង​ព្យាយាម​ដាក់​ឲ្យ​កីឡាករ​បាន​លេង​គ្រប់​ៗ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យ៉ាង​ណា​លោក​ក៏​សូម​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មិន​ត្រូវ​​បាន​ជ្រើស​រើស​​​លើក​នេះ​ឲ្យ​​បន្ត​ការ​ប្រឹងប្រែង​​។

កម្មវិធី​ប្រកួត​៖

បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

អុីរ៉ាក់ v ​កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១

កម្ពុជា v អុី​​រ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​