ហុងកុង គ្រោងបោះចោលវ៉ាក់សាំងអាមេរិក Pfizer រាប់លានដូស ដោយសារហេតុផលមួយនេះ

  • 2021-05-25 09:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហុងកុង អាចនឹងត្រូវបោះចោលវ៉ាក់សាំងការពារកូវីដ១៩ របស់អាមេរិក Pfizer រាប់លានដូសនៅពេលឆាប់ៗខាងមុខនេះ ខណៈវ៉ាក់សាំងនឹងត្រូវហួសសុពលភាព នៅរយៈពេល៣ខែទៀត។

គួរឱ្យដឹងថា ហុងកុង បានបញ្ជាទិញវ៉ាក់សាំង ១៥លានដូសពីក្រុមហ៊ុន២ គឺ Pfizer របស់អាមេរិក និង Sinovac របស់ចិន គោលបំណងដើម្បីផ្គត់ផ្គង់ចាក់ឱ្យគ្រប់ចំនួនប្រជាជនហុងកុង ប្រមាណ ៧,៥លាននាក់។

ប៉ុន្តែប្រជាជនបែរជាមិនបានទៅចុះឈ្មោះទទួលយកការវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាក់ស្តែងឃើញថាក្នុងចំណោមប្រជាជនសរុប មានតែ ១៩%ប៉ុណ្ណោះ ដែលបានចាក់ដូសទី១ រួចរាល់ និង ១៤%ទៀត បានចាក់ដូសទី២។ ហេតុនេះហើយ ទើបបណ្តាលឱ្យវ៉ាក់សាំងរាប់លានដូស ត្រូវនៅសល់។ មន្ត្រីហុងកុង បានព្រមានទៅកាន់ប្រជាជនខ្លួនថា ក្នុងរយៈពេល៣ខែទៀត វ៉ាក់សាំង Pfizer រាប់លានដូសនឹងត្រូវអស់សុពលភាព នឹងលែងអាចប្រើប្រាស់បាន៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា