កូនក្រមុំថ្មីថ្មោង Ariana Grande បង្ហោះរូបរៀបការជាច្រើនសន្លឹក Update ឲ្យ Fan បាន ឃើញ
- 2021-05-27 02:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្រមុំថ្មីថ្មោង Ariana Grande បង្ហោះរូបរៀបការជាច្រើនសន្លឹក Update ឲ្យ Fan បាន ឃើញ
ចន្លោះមិនឃើញ
បើតាមអ្វីដែលបានបង្ហាញ បានបញ្ជាក់ថា Ariana Grande បានរៀបមង្គលការបញ្ចប់ភាពនៅលីវតាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ហើយពិធីនេះរៀបចំជាលក្ខណៈឯកជន ដែលមានការចូលរួមត្រឹមតែសាច់ញាតិគ្រួសារទាំងសង្ខាងប៉ុណ្ណោះ។
រហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបនាងបង្ហោះរូបភាពជាច្រើនសន្លឹក ពីថ្ងៃដ៏មានន័យក្នុងជីវិតរបស់នាង និងស្វាមី។
ស្ថិតក្នុងឈុតកូនក្រមុំ Ariana Grande ពិតជាស្រស់ស្អាត ហើយនេះគឺជាភស្តុតាងបញ្ជាក់ថា ជីវិតគូរបស់នាងពេលនេះបានជោគជ័យមួយកម្រិតទៀតហើយ ដោយបានជួបមនុស្សម្នាក់ដែលនាងអាចពឹងផ្អែក និងផ្ញើជីវិតអស់មួយជីវិត៕
ទស្សនារូបភាពខាងក្រោម៖