ហ្វីលីពីន​ នឹងអនុញ្ញាតិឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ សម្រាប់ចាក់ឱ្យពលរដ្ឋខ្លួនមានវ័យពី ១២ ដល់ ១៥ឆ្នាំ

  • 2021-05-27 03:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសហ្វីលីពីន នឹងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំង Pfizer ទៅលើកុមារដែលមានអាយុចាប់ពី ១២ ដល់ ១៥ ឆ្នាំ។ ការអនុញ្ញាតិឱ្យប្រើប្រាស់វ៉ាក់សាំងរបស់អាមេរិក សម្រាប់ចាក់ទៅលើប្រជាជនដែលមានវ័យក្មេង គឺដើម្បីបង្កើនចំនួនប្រជាជននៅក្នុងប្រទេស ដែលគប្បីទទួលបានការការពារពីវីរុសកូវី១៩។

ប្រធានរដ្ឋបាលចំណីអាហារនិងឪសថ លោក Rolando Enrique Domingo បានថ្លែងប្រាប់ ប្រធានាធិបតី លោក Rodrigo Duterte កាលពីថ្ងៃពុធ ថា នឹងចេញការធ្វើវិសោធនកម្មលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ទៅលើវ៉ាក់សាំង Pfizer ហើយនឹងអាចប្រើវ៉ាក់សាំងមួយនេះ ចំពោះប្រជាជនមានវ័យចាប់ពី ១២ ដល់ ១៥ ឆ្នាំ។

គួរឱ្យដឹងថា Pfizer គឺជាវ៉ាក់សាំងមួយប្រភេទ ក្នុងចំណោមវ៉ាក់សាំង ៧ប្រភេទផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី