iPhone 6s ទោះមានវ័យ ៧ឆ្នាំទៅហើយក៏ពិតមែន នៅតែបំពេញតម្រូវការប្រចាំថ្ងៃបានធម្មតា

  • 2021-05-28 02:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈស្មាតហ្វូនទំនើបៗមានពាសពេញទីផ្សារកម្ពុជា iPhone 6s ដែលមានអាយុជិត ៦ឆ្នាំទៅហើយ នៅតែឃើញប្រជាជនយើងមួយចំនួនធំកាន់ប្រើនៅឡើយ។ មិនតែប៉ុណ្ណោះ វាក៏អាចរត់លើ iOS 14.6 ដែល Apple ទើបប្រកាសចេញកាលពីថ្មីៗនេះថែមទៀតផង។

អ្នកប្រើ iPhone 6s ជាច្រើនបានអះអាងថា ស្មាតហ្វូនរបស់ពួកគេ នៅតែអាចបំពេញតម្រូវការប្រចាំថ្ងៃបានធម្មតា ដោយអាចថតរូប/វីដេអូបានច្បាស់ ប្រើ Facebok ឆាតទៅមកឬខលវីដអូ បើកវ៉ិបសាយ និងមើលវីដេអូ YouTube បានធម្មតា។

ក្រៅពីនេះ លើកលែងតែថាមពលថ្មរបស់វា ហាក់ប្រើមិនសូវបានយូរនោះទេ បើប្រើជាប់ បានត្រឹមរយៈពេល ២ម៉ោង ប៉ុណ្ណោះ។ លើសពីនេះ បើប្រើប្រព័ន្ធដំណើរការ iOS 14 គឺសូវរលូនដូច iOS 13 នោះទេ។

សរុបមកសម្រាប់អ្នកប្រើទូទៅ ដោយមិនសូវមានតម្រូវការប្រចាំថ្ងៃច្រើន ត្រឹមខលទៅមក បើក Facebook មួយភ្លែតៗ និងថតរូបតិចតួច និងមុខងារចាំបាច់ជាច្រើនទៀត ការប្រើ iPhone 6s នៅតែជាជម្រើសមួយដ៏សមគួរនៅឡើយ។

គួរបញ្ជាក់ថា iPhone 6s បានប្រកាសចេញនៅឆ្នាំ២០១៥។ វាបំពាក់ដោយបន្ទះឈីប A9 មាន RAM 2GB និងមានកាមេរ៉ាក្រោយទំហំ 12MP និងកាមេរ៉ាមុខ 5MP ផងដែរ។ វាក៏ជាស្មាតហ្វូនលក់ដាច់បំផុតលំដាប់ទី៣ របស់ Apple ដោយលក់អស់ ២២២ លានគ្រឿង តាំងពី ឆ្នាំ២០១៥ មក៕

អត្ថបទ៖ កុសល

អត្ថបទថ្មី