Kante ក្លាយជាកីឡាករម្នាក់ក្នុងចំណោម៦នាក់ឈ្នះ UCL, Premier League និង World Cup
- 2021-05-31 03:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kante ក្លាយជាកីឡាករម្នាក់ក្នុងចំណោម៦នាក់ឈ្នះ UCL, Premier League និង World Cup
ចន្លោះមិនឃើញ
N’Golo Kante ខ្សែបម្រើរបស់ Chelsea បានក្លាយជាកីឡាករម្នាក់ក្នុងចំណោម៦នាក់ដែលធ្លាប់ឈ្នះពាន Champions League, Premier League និង World Cup។
កីឡាករសញ្ជាតិបារាំងបង្ហាញទម្រង់យ៉ាងអស្ចារ្យក្នុងការប្រកួតជួយ Chelsea យកឈ្នះ ១-០ លើ Manchester City កាលពីចុងសប្ដាហ៍។ គិតមកទល់ពេលពេលនេះមានតែកីឡាករ៦នាក់ប៉ុណ្ណោះដែលធ្លាប់ឈ្នះពានលីគកំពូលរបស់អង់គ្លេស PL, UCL និង World Cup នៅក្នុងអាជីព។
អ្នកទាំង៦នាក់នោះរួមមាន Fabien Barthez, Thierry Henry, Juliano Belletti, Gerard Pique, Pedro និង Kante។ Kante ត្រូវបានបោះឆ្នោតជាកីឡាករលេងល្អបំផុតក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL រវាង Chelsea និង Man City។
Kante វ័យ៣០ឆ្នាំចាប់តាំងផ្លាស់មកលេងនៅអង់គ្លេសធ្វើឲ្យជីវីតរបស់គេប្រែប្រួលខ្លាំងមែនទែន។ គេបានឈ្នះពាន Premier League ២ដង, FA Cup ៣ដង, Europa League ម្ដង UCL ម្ដង និង World Cup ជាមួយជម្រើសជាតិបារាំង៕