លម្អិត! ​រឿង Nike ​ចោទ Neymar ​ថា​បង្ខំ​បុគ្គលិក​ស្រី​ខ្លួន ​ឱ្យ​រួម​ភេទ​តាម​មាត់ (Oral s*x)

  • 2021-05-31 03:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ក្រៅ​ពី​រឿង UEFA Champions League ហើយ ​ក៏​នៅ​មាន​រឿង​របស់ Neymar ​មួយ​ទៀត​ជាមួយ​ក្រុមហ៊ុន Nike ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ។ ​

រឿង​នេះ​កើត​ចេញ​ពី​ខាង​ក្រុមហ៊ុន Nike ​ជា​អ្នក​បញ្ចេញ​មក ​ដោយ​ពួកគេ​បាន​អះអាង​ថា​ការ​ផ្ដាច់​កុងត្រា​ជាមួយ Neymar ​គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ PSG ​រូប​នេះ​មិន​ព្រម​សហការ​ឱ្យ​មាន​ការ​សើប​អង្កេត​ច្បាស់​លាស់​មួយ​ទាក់ទង​ទៅ​នឹង​រឿង​កាល​ពី​ឆ្នាំ​២០១៦​។ ​ដោយ​គ្រា​នោះ ​Nike ​បាន​ចោទ​ទៅ Neymar ​ថា​បាន​បង្ខំ​បុគ្គលិក​របស់​ខ្លួន​ដែល​ជា​អ្នក​សម្របសម្រួល​ម្នាក់ ​ឱ្យ​រួមភេទ​ដោយ​ប្រើ​មាត់ ​ក្នុង​បន្ទប់​សណ្ឋាគារ​នៅ New York ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ត្រូវ​បាន​គេ​លាក់​ជិត ​រហូត​ដល់​ឆ្នាំ​២០១៨​ជិត​ចូល​២០១៩ ​ទើប​នាង​ចង់​បាន​យុត្តិធម៌ ​និង​ក្រុមហ៊ុន Nike ​ចង់​ឱ្យ Neymar ​ចូល​រួម​ដើម្បី​ដោះស្រាយ​រឿង​នេះ។

​តែ​យ៉ាងណា ​កីឡាករ​ប្រេស៊ីល​បាន​ច្រាន​ចោល ​និង​មិន​ព្រម​ចូល​រួម​នោះ​ទេ។ ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​ក្រុមហ៊ុន ​និង​កីឡាករ​ល្បី​ឈ្មោះ​រូប​នេះ បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា ​មិន​បន្ដ​កុងត្រា​ទៀត​នោះ​ទេ។ ​Neymar ​បាន​អះអាង​ថា​នេះ​គ្រាន់​តែ​ជា​បញ្ហា​របស់ Nike ​ដែល​ព្យាយាម​លើក​មក ​ក្នុង​ន័យ​ចំណេញ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។ អតីត​កីឡាករ FC Barcelona ​បាន​បញ្ជាក់​ទៀត​ថា​រូបគេ​មិន​ស្គាល់​នាង​ឡើយ ​ឬ​ក៏​បាន​និយាយ​អ្វី​ជាមួយ​នាង​នោះ​ទេ។

​រំលឹក​ថា​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​Neymar ​ក៏​មាន​រឿង​អាស្រូវ​រំលោភ​ផ្លូវ​ភេទ​មួយ​កើត​ឡើង​នៅ​សណ្ឋាគារ​ក្រុង​បារីស​ផង​ដែរ។ ​ដោយ​កាល​នោះ ជាមួយ​តារា​ម៉ូដែល​ម្នាក់ ​និង​ថែម​ទាំង​ធ្លាយ​ដល់​វីដេអូ​ថែម​ទៀត​ផង។ តែ​ក្រោយ​មក ​ក៏​ត្រូវ​លើកលែង​វិញ ដោយសារ​តែ​ខ្វះ​ភស្ដុតាង ​ហើយ​បែរ​ទៅ​ជា​ចោទ​ម៉ូដែល​ស្រី​នោះ​ថា​ចង់​បង្កាច់​បង្ខួច​ឈ្មោះ​របស់ Neymar ​និង​ព្យាយាម​ចង់​បាន​ប្រាក់​ទៅ​វិញ៕

ប្រភព៖ Reuters   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី