Kim Jong Un មេដឹកនាំកូរ៉េខាងជើងអវត្តមាន ​ជិតមួយខែ បង្កការសង្ស័យពីបញ្ហាសុខភាពរបស់លោក

  • 2021-06-01 03:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងត្បូង លោក Lee Jong-joo បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​អស់​រយៈពេល ២៤​ថ្ងៃ​ចុង​ក្រោយនេះ។

ទីក្រុង​សេ​អ៊ូ​ល​បានឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​ត្រូវបាន​គេ​ឃើញ​ជា​សាធារណៈ​ជា​លើកចុងក្រោយ​កាលពី​ថ្ងៃទី ៦ ខែឧសភា នៅពេលដែល​លោក​បានធ្វើ​ពិធី​ថតរូប​ជាមួយ​សមាជិក​នៃ​ក្រុមគ្រួសារ​យោធា​បន្ទាប់ពី​ការសម្តែង​សិល្បៈ​។​

មិនមាន​របាយការណ៍​ណាមួយ​អំពី​សកម្មភាព​សាធារណៈ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ទេ​ក្នុង​រយៈពេល ២៤​ថ្ងៃ​កន្លងមកនេះ​ដោយ​ចាប់តាំងពី​ថ្ងៃទី ៦ ខែឧសភា​មក​។ គឺជា​រយៈពេល​វែង​បំផុត​ដែល​លោក​មិនមាន​សកម្មភាព​សាធារណៈ​នៅក្នុង​ឆ្នាំនេះ។

ការ​អវត្តមាន​កន្លងមករបស់លោក​បានធ្វើឱ្យ​មានការ​សង្ស័យ​នៅ​ទូទាំង​ពិភពលោក​ចំពោះ​សុខភាព​របស់លោក ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ចោទប្រកាន់ថា គីម ជុង​អ៊ុន បានធ្វើ​ការវះកាត់​បេះដូង​៕

ប្រភព៖ Koreatimes