Redmi Note 10 Pro សមត្ថភាពអេម ជាមួយតម្លៃខ្ទង់ ៣០០ដុល្លារ កំពុងលក់ដាច់ខ្លាំង

  • 2021-06-02 07:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi Note 10 Pro គឺជាទូរសព្ទលំដាប់ថវិការមួយដែលគ្រប់គ្នាមិនគួរមើលរំលង និងមានសមត្ថភាពខ្លាំង ដែលត្រូវបានផលិតឡើងមកជាមួយលក្ខណ:សម្បត្តិជាច្រើនលើពីតម្លៃរបស់វា។

ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ ៦,៦អុីញ ប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ 1080x 2400 ភិកសែល មានល្បឿនអេក្រង់រហូតដល់ 120Hz និងមានការពារដោយចញ្ចក់ប្រភេទ Gorilla Glass 5 ដែលគាំទ្រដោយមុខងារ HDR10 និងមានកម្រិតពន្លឺដល់ 1200 Nits។

ទូរសព្ទលំដាប់ថវិកា Redmi Note 10 Pro នេះប្រើប្រាស់កាមេរ៉ាផ្នែកខាងក្រោយចំនួន ៤គ្រាប់ កាមេរ៉ាខាងមុខមានទំហំ ១៦មេហ្គាភីកសែល។ វាប្រើប្រាស់បន្ទះឈីប Snapdragon 732G និងមានជម្រើស RAM6៊/8GB និងមានទំហំផ្ទុក 128GB ថែមទាំងមានរន្ធសម្រាប់ដោត Micro SD Card បន្ថែមផងដែរ វាមានបំពាក់ថ្មីទំហំ ៥០២០mAh ។ Redmi Note 10 Pro ដាក់លក់ក្នុងតម្លៃចាប់ពី ២៩៩ដុល្លារ ទំហំ RAM6GB តម្លៃ ៣១៩ដុល្លារ ទំហំ RAM 8GB។

សម្រាប់លក្ខណ:សម្បត្តិលម្អិតអាចទស្សនាវីដេអូខាងក្រោមបាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម