ស្រី​ស្អាត ហេង ចន្ថា ដែល​ធ្លាប់​តែផូរផង់​ស្ទើរ​គ្រប់​ពេល ស្រាប់​ចេញ​មុខ​លើក​នេះ មុខ​ឡើង​ស្លេក!

  • 2021-06-04 02:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះអតីតបវរកញ្ញា Miss Grand Cambodia 2016 ហេង ចន្ថា ត្រូវបានអ្នកគាំទ្រសួរនាំ ជាច្រើនជុំវិញរឿងនាងមានផ្ទៃពោះ បន្ទាប់ពីនាងបង្ហោះរូបភាពមានសភាពស្លេកស្លាំង ជាពិសេស ហាក់ឡើងគីឡូខ្លាំងជាងមុន ជាហេតុធ្វើឱ្យមហាជនសង្ស័យថានាងមានផ្ទៃពោះ។

តម្រុយ​ខាង​លើ បន្ទាប់​ពី​តារាម៉ូដែល និងតារាសម្ដែងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុង IG របស់ខ្លួន ដែល​គេ​ឃើញ​ថា តារា​ស្រី​រូប​នេះ មាន​រូបរាង​ខុស​ប្លែក​ពី​ពេល​មុន​ៗ ដែល​ពេល​ចេញ​មុខ​មក​ម្ដង​ៗ គឺ​នាង​ស្អាត​ផូរផង់​គ្រប់​ពេល។ ប៉ុន្តែ​មក​លើក​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រជាច្រើនលាន់មាត់។ ពួក​គេថា ចន្ថា ហាក់មានសាច់មានឈាមជាងមុន ឯ​មុខមាត់ គឺ​មិន​មាន​លាបក្រែម​ថែម​ម្សៅ​អ្វី​ឡើយ។ បែប​នេះ​​មាន អ្នកខ្លះចោទសួនាងចំៗរឿងនាងមានផ្ទៃពោះ ដោយផ្អែកលើរូបសម្រស់នាងអន់ថមថយជាងមុនបន្តិច ពោលគឺមានសភាពស្លេកស្លាំង និងមានសាច់ច្រើនជាងមុនបន្តិច។

ដោយឡែកបន្ទាប់ពីអ្នកសួសំនួរចាក់ដោតបែបនេះ ចន្ថា មិនទាន់ចេញបកស្រាយនៅឡើយទេខណៈ អ្នកគាំទ្រជាច្រើនកើតការសង្ស័យលើរូបនេះ ដូច្នេះយើងនឹងបន្តរងចាំការបកស្រាយចម្លើយពិតរបស់ សមីខ្លួន។

រម្លឹកផងដែរថា ហេង ចន្ថា ជាអតីតបវរកញ្ញា Miss Grand Cambodia 2016 ហើយនាពេលបច្ចុប្បន្ន នាងជាតារាសម្ដែងមួយរូបផងដែរ។ ក្រោយ​ពី​ចាយ​រាង ដ៏​ស្អាត​ផូរផង់ កាល​ពីឆ្នាំ២០១៩ មាន​ព័ត៌មាន​ថា នាងបានសម្រេចចិត្តភ្ជាប់ពាក្យហើយ ហើយ​គូស្នេហ៍ឈ្មោះ ប៉ាច រ៉ូណា។ បន្ទាប់​ពី​ដំណឹង​ភ្ជាប់​ពាក្យ​នោះ​មក ចន្ថា ក៏​ស្ងាត់​ឈឹង​ពី​សិល្បៈ ដោយ​ទើប​តែ​ចេញ​មុខ​លើក​ឡើក​នេះ​មាន​សភាព​ខុស​ពី​មុន ដែល​ធ្វើ​ឲ្យ​មន្ទិល​ថា នាង​អាច​គភ៌​ទៅ​ហើយ​ក៏​មិនដឹង៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី