ចេះ២ក្បាច់នេះមិនខ្លាចបាត់ រូបថត/វីដេអូលើ iPhone ទោះដូរទូរសព្ទក៏ដោយ

  • 2021-06-04 04:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈអ្នកប្រើជាច្រើនបន្ដបាត់បង់ រូបថតឬវីដេអូ ជាបន្ដបន្ទាប់ ដោយមិនបានរក្សាទុកនៅកន្លែងសុវត្ថិភាព ថ្ងៃនេះ [Sabay] នឹងចែករំលែកគន្លិះសំខាន់ៗចំនួនពីរដើម្បីរក្សាពួកវា ទោះបីជា អ្នកដូរទូរសព្ទថ្មី បាត់ទូរសព្ទ ឬក្នុងករណីទូរសព្ទខូចក៏ដោយ អ្នកនៅតែអាចយក រូបថតឬវីដេអូ មកវិញ និងរក្សាគុណភាពដូចដើមលើទូរសព្ទថ្មី ដូចមានរៀបរាប់ខាងក្រោម៖

១. Backup លើកម្មវិធី Goolge Photos កម្មវិធីនេះក្រៅពីអាចបើកមើល និង Edit រូបថត/វីដេអូ វាក៏មានមុខងារ Backup បានផងដែរ ក្នុងទំហំ 15GB ឥតគិតថ្លៃថែមទៀតផង។

របៀបធ្វើ

  • ទាញយកកម្មវិធី Google Photos ពី App Store
  • ចាំបាច់ត្រូវមានគណនី Gmail ជាមុនសិន ដើម្បីជាកន្លែងរក្សា រូបថតឬវីដេអូ របស់អ្នក
  • បើកកម្មវិធី Google Photos > ចុចលើរូបគណនី > Google Photos Setting > Back up & sync
  • ចុច Enable លើ Back up & sync
  • ចុចយក Upload size > Original (បើសិនចង់ឱ្យការ backup ទិន្នន័យរក្សាគុណភាពដើម)

២. Backup រូបថត/វីដេអូ ដើម្បីរក្សាវាទុកលើគណនី iCloud។ ក្នុងករណីដែលអ្នកបាត់ទូរសព្ទ ឬប្ដូរទៅប្រើទូរសព្ទផ្សេង អ្នកគ្រាន់តែមានគណនី iCloud នោះអ្នកនៅតែអាចឃើញ រូបថត/វិដេអូ របស់អ្នកបានដដែល។

របៀប Backup រូបថត/វីដេអូ

  • ចូលទៅកាន់ Settings > Photos > ចុចប៊ុតុង Enable លើ iCloud Photos ជាការស្រេច

ចំណុចបន្ថែមពិសេស៖ ក្រៅពី រូបថត/វីដេអូ ឯកសារផ្សេងទៀតក៏សំខាន់ដូចគ្នា ដូចជា ឯកសារក្នុង Notes, បញ្ជីលេខទូរសព្ទ, សៀវភៅអាន, លេខសម្ងាត់ និងឯកសារជាច្រើនទៀត រួមទាំងការកំណត់ផ្សេងៗនៅក្នុង Setting។ ក្នុងករណី iPhone គាំង ឬបាត់បង់ទិន្នន័យដោយប្រការណាមួយ អ្នកអាចសង្គ្រោះទិន្នន័យទាំងនោះបានមកវិញ តាមមុខងារ iCloud Backup។

ដើម្បីបើកមុខងារ iCloud Backup ឱ្យដំណើរការដោយស្វ័យប្រវត្តិ៖

  • អ្នកចាំបាច់មានគណនី iCloud ជាមុនសិន
  • ចូលទៅកាន់ Settings > ចុចលើគណនី iCloud របស់អ្នក > iCloud > iCloud Backup > ចុច Enable លើ iCloud Backup ជាការស្រេច៕

អត្ថបទ៖ កុសល

អត្ថបទថ្មី