ថៃ​ សម្តែងការព្រួយបារម្ភចំពោះការតវ៉ាប្រឆាំងយោធា វិវត្តទៅជាការបះបោរប្រដាប់អាវុធ នៅមីយ៉ាន់ម៉ា

  • 2021-06-07 04:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ ថារដ្ឋាភិបាលថៃ មានការព្រួយបារម្ភចំពោះអំពើហឹង្សានៅតាមតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយចង់ឃើញការអនុវត្តជំហានដែលបានឯកភាពដោយមេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ជាមួយមេដឹកនាំរបបយោធាដើម្បីជួយបញ្ចប់ភាពវឹកវរចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១។

របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញសញ្ញាតិចតួចនៃការយល់ស្របលើការឯកភាពគ្នា ៥ ចំណុចកាល ដែលអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងកិច្ចពិភាក្សានយោបាយ រួមទាំងការជ្រើសយកប្រេសិតពិសេសប្រចាំតំបន់។ ទន្ទឹមនឹងនេះ ការតវ៉ាប្រចាំថ្ងៃប្រឆាំងនឹងយោធាបានវិវត្ត ទៅជាការបះបោរប្រដាប់អាវុធ នៅផ្នែកខ្លះក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈជម្លោះជនជាតិភាគតិចដែលខកខានមួយទសវត្សរ៍បានផ្ទុះឡើងជាថ្មី។

ក្រុមប្រឆាំងរបបយោធាបានសម្តែងការមិនសប្បាយចិត្តចំពោះការខ្វះសកម្មភាពតឹងតែងរបស់អាស៊ាននិងនិយាយថាការកោះប្រជុំរវាង មេដឹកនាំអាស៊ាន ជាមួយមេដឹកនាំរបបយោធាគឺលោក មីន អ៊ុងលាំង បានផ្តល់ឱ្យលោកនូវភាពស្របច្បាប់កាន់តែច្រើនឡើង ប៉ុន្តែមិនបាននាំមកនូវផលប្រយោជន៍អ្វីដល់ប្រជាជនមីយ៉ាន់ម៉ាឡើយ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី