ធ្លាយ​រឿង Floyd ជះ​លុយ​១​លាន​ដុល្លារ​ទិញ​ឡាន​ ៩​គ្រឿង​ផលិត​នៅ​ឆ្នាំ​នេះ មុន​ប្រកួត​ជាមួយ Paul

  • 2021-06-07 07:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​ចំណាយ​​លុយ​១​​លាន​ដុល្លារ​​ទិញ​រថយន្ត​ចំនួន​៩​គ្រឿង​​ឲ្យ​មិត្តភ័ក្ដ​និង​គ្រួសារ​របស់​គេ​ មុន​ជំនួប​ជាមួយ Logan Paul ដែល​ទើប​បញ្ចប់​ការ​ពី​ព្រឹក​មិញ។

ក្នុង​ជំនួប​ជាមួយ Logan អ្នក​ប្រដាល់​វ័យ​៤៤​ឆ្នាំ​បាន​ទម្លាយ​ថា គេ​នឹង​អាច​ទទួល​បាន​ចំណូល​ដល់​ទៅ​១០០​លាន​ដុល្លារ​ពី​ការ​ប្រកួត​នេះ។ ប៉ុន្តែ​ថ្មី​ៗ​នេះ សម្រាប់​តែ​ធ្លាយ​ព័ត៌មាន Floyd បាន​​ចំណាយ​លុយ​១​លាន​ដុល្លារ​បាត់​ទៅ​ហើយ ដើម្បី​ទិញ​រថយន្ត​ទំនើប​មុន​ប្រកួត​មក​ដល់។

យោង​តាម​ប្រភព TMZ អ្នក​ប្រដាល់​អាមេរិក Mayweather បាន​ទិញ​រថយន្ត​​៦​ស៊េរី​ផ្សេង​គ្នា​ដែល​ផលិត​នៅ​ឆ្នាំ​២០២១​នេះ ក្នុង​នោះ​មាន៖

  • Rolls-Royce White Ghost ២០២១ មួយ​គ្រឿង
  • Mercedes S560 ២០២១ មួយ​គ្រឿង
  • Maybach sedan ២០២១ មួយ​គ្រឿង
  • Dodge Journey ២០២១ មួយ​គ្រឿង
  • Dodge Chargers ២០២១ ២​គ្រឿង
  • Dodge Challengers ២០២១ ៣​គ្រឿង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ