ដាក់​ខ្លួន​! Kante យក​មេដាយ​ឈ្នះ UCL ឲ្យ​អ្នក​គាំទ្រ​ម្នាក់​ពាក់ ដោយ​ប្ដូរ​ជាមួយ​អាវមួយ

  • 2021-06-08 02:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N’Golo Kante ជា​កីឡាករ​ដ៏​សំខាន់​នាំ Chelsea ឈ្នះ​ពាន Champions League ហើយ​ពេល​នេះ​គេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​​មាន​សំណាង​ម្នាក់​បាន​ពាក់​មេដាយ​ដែល​បាន​ពី​ការ​ឈ្នះ​ពាន។

ឆ្លៀត​ពេល​ពី​ជម្រើសជាតិ​បារាំង​ដើម្បី​ត្រៀម Euro ២០២០ Kante បាន​ទៅ​ជួប​អ្នក​គាំទ្រ​ម្នាក់ ដែល​បាន​សន្យា​ផ្ដល់​អាដូ​អាវ​មួយ​​​ទៅ​គេ។ អាវ​នោះ​​គឺ​ច្នៃ​ដោយ​អ្នក​​គាំទ្រ​រូប​នោះ​ផ្ទាល់​ដែល​មាន​ឈ្មោះ Kante និង​លេខ​៧​នៅ​ពី​ក្រោយ​អាវ។

ដើម្បី​ជា​ការ​តបស្នង​ទៅ​វិញ​ ខ្សែ​បម្រើ​របស់ Chelsea រូប​នេះ​ក៏​បាន​យក​មេដាយ​ដែល​​បាន​មក​ពី​ការ​ឈ្នះ​ពាន UCL​ ឲ្យ​អ្នក​គាំទ្រ​ម្នាក់​នោះ​ពាក់​ដើម្បី​សម្រេច​បំណង។ អ្នក​ទាំង​​ពីរ​បាន​ថត​រូប​ជាមួយ​គ្នា​និង​បង្ហោះ​លើ​ហ្វេសប៊ុក​យ៉ាង​សប្បាយ​ចិត្ត។

អ្នក​គាំទ្រ​ដែល​មាន​សំណាង​បាន​បង្ហាញ​ស្នាម​ញញឹម ខណៈ Kante ក៏​រីករាយ​ដូច​គ្នា​​ចំពោះ​កាដូ​ដែល​អ្នក​គាំទ្រ​ឲ្យ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម