ផ្ទុះ​សំណើច​រូប​ភាព​ Troll របស់​ Floyd និង Logan ខណៈ​អ្នក​គាំទ្រ​​នៅ​តែ​បន្ត​ស្ដាយ​លុយ

  • 2021-06-08 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ប្រដាល់​​បាន​បង្ហោះ​រូប​ Troll ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ បន្ទាប់​ពី​ទស្សនា​ការ​ប្រកួត​រវាង Floyd Mayweather និង Logan Paul កាល​ពី​ម្សិលមិញ។

ខណៈ​ដែល Floyd និង Logan រីករាយ​ដូច​គ្នា​​​ក្រោយ​ពី​ការ​ប្រកួត ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​បាន​ខកចិត្ត​ចំពោះ​សកម្មភាព​ប្រកួត​របស់​អ្នក​ទាំង​ពីរ​និង​ស្ដាយ​លុយ​​​ខំ​ចំណាយ។ អ្នក​គាំទ្រ​មើល​ឃើញ​ថា ប្រកួត​នេះ​អ្នក​ទាំង​ពីរ​គិត​តែ​ឱប​គ្នា​ច្រើន​ពេក មិន​​សូវ​ឈរ​ប្ដូរ​វាយ​គ្នា។

រូបភាព Troll ជា​ច្រើន​សន្លឹក​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម ដោយ​អ្នក​គាំទ្រ​កាត់​ត និង​ប្រៀបធៀប​​ការ​ឱប​គ្នា​រវាង Floyd និង Logan។ រូបភាព​មួយ​ពួក​គេ​បាន​​កាត់​ត​ Floyd និង Logan ស្លៀក​ឈុត​អាពាហ៍ពិពាហ៍​ ឈរ​ឱប​និង​ថើប​គ្នា។

គណនី Twitter មួយ​បាន​សរសេរ​បែប​ផ្លែផ្កា​ថា ពួក​យើង​​ចំណាយ​លុយ​ដើម្បី​មើល​បុរស​ម្នាក់​ឱប​គ្នា។​​ វា​មិនមែន​ជា​ការ​ប្រដាល់​ឡើយ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម