បញ្ញា ឆារ៉ាវ៉ាន់ ប្រាប់ពីអារម្មណ៍ប្រកួតលើកទី១ ក្នុងអាជីពប្រដាល់នេះ
- 2021-06-08 06:51:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ញា ឆារ៉ាវ៉ាន់ ប្រាប់ពីអារម្មណ៍ប្រកួតលើកទី១ ក្នុងអាជីពប្រដាល់នេះ
ចន្លោះមិនឃើញ
កូនសិស្សលោក សួង បញ្ញា គឺ បញ្ញា ឆារ៉ាវ៉ាន់ ថាការប្រកួតលើកទី១ កាលពីថ្ងៃអាទិត្យនេះមានអារម្មណ៍ភ័យខ្លាំងតាំងតែពីពេលថ្លឹងទម្ងន់មកម្ល៉េះ ព្រោះមិនដែលខណៈដៃគូធ្លាប់ប្រកួតច្រើនដងទៅទៀត។
បញ្ញា ឆារ៉ាវ៉ាន់ បានឲ្យស្ថាប័នព័ត៌មានក្នុងស្រុកមួយដឹងថា ការប្រកួតលើកទី១ នេះគឺពិតជាភ័យខ្លាំងមែនទែន បើគិតទៅតាំងពីថ្លឹងទម្ងន់រហូតដល់ទឹក៣ឯណោះទើបសម្រួលអារម្មណ៍បានល្អ។
កូនសិស្សលោក សួង បញ្ញា បន្ថែមទៀតថា ការភ័យនេះដោយសារខ្លួនថ្មីវ៉ៃលើកទី១ ដៃគូមានបទពិសោធប្រកួតច្រើនដង ដៃគូមានធំទៀត រួមផ្សំនិងមានមនុស្សច្រើនផងនោះទើបធ្វើឲ្យរូបគេមានអារម្មណ៍បែបនេះ។ យ៉ាងណា ឆារ៉ាវ៉ាន់ ថាអាចចាប់ពីប្រកួតទី២ ទៅប្រហែលលែងអីហើយ។ ចំពោះជ័យជម្នះផ្ដួលដៃគូឲ្យសន្លប់នេះដែរ គឺបានការផ្ដល់យោបល់ពីគ្រូរបស់គេ ឲ្យសម្រួលអារម្មណ៍ និងព្យាយាមវ៉ៃឲ្យល្អ។
រំលឹកដែរថា បញ្ញា ឆារ៉ាវ៉ាន់ ជាកូនសិស្សលោក សួង បញ្ញា។ ប្រកួតទី១ របស់កីឡាកររូបនេះកាលពីថ្ងៃអាទិត្យ ទី៦ ខែមិថុនា ២០២១ ឈ្នះ ស៊ុន ប៊ុសាន់ ដោយផ្ដួលឲ្យសន្លប់ក្នុងទឹក៤ លើសង្វៀន TOWN៕
វីដេអូប្រកួត៖