សិស្ស​កំពុង​ឡើង​ខ្លាំង​ប្រហែល​ ១៥នាក់​ ធន់​ សុភា​ បង្ហើយ​បច្ចេកទេស​បែប​នេះ...​

  • 2021-06-09 08:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ឥលូវ​នេះ​អាច​ឈរ​លេខ​១​ហើយ​ដែល​មាន​សិស្ស​ក្មេងៗ​ច្រើន​ និង​ឡើង​កូដ​ជា​ខ្លាំង​ខណៈ​លោក​ ធន់​ សុភា​ ជា​គ្រូ​បង្ហើប​ថា​ត្រូវ​យក​ចិត្ត​ទុកដាក់​បង្ហាត់​ក៏​ដូច​ជា​ដឹង​ចិត្ត​សិស្ស​ទើបបានផលអីចឹង។​

លោក ធន់ សុភា និង​សិស្ស (រូបហ្វេសបុក ធន់ សុភា)

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ទទួល​ស្គាល់​ថា​ឥលូវ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​សំបូរ​សិស្ស​ក្មេងៗ​ឡើង​ច្រើន​មែន​ ហើយ​បើ​រាប់​ទៅ​ប្រហែល​ខ្ទង់​១៥នាក់។​ ចំពោះ​ការ​រីកចម្រើន​ទាំង​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ​ទាំង​នេះ​គឺ​ដោយ​សារ​តែ​ការ​ខំប្រឹង​ប្រែង​ជា​ខ្លាំង​នា​ពេល​កន្លង​មក។​

លោក ធន់ សុភា និង​សិស្ស (រូបហ្វេសបុក ធន់ សុភា)

បើ​និយាយ​ពី​បច្ចេកទេស​ ឬ​ការ​បង្ហាត់​វិញ​គឺ​លោក​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​បង្ហាត់​ពួកគេ​ ស្វែង​យល់​ចិត្ត​របស់​សិស្ស​ថា​ចង់​បាន​អ្វី​ ចង់​ធ្វើ​អ្វី​តាំង​ពី​មុន​ប្រកួត​ ឬ​ប្រកួត​រួច​ជា​ដើម។​ មួយ​វិញ​ទៀត​ការ​គ្រប់គ្រង​សិស្ស​មិន​ធ្វើ​តឹងរ៉ឹង​ពេក​ទេ​អាច​ធ្វើ​ឲ្យ​កីឡាករ​តឹងតែង​ផ្នែក​អារម្មណ៍ (Stress)​ ដូច្នេះ​មាន​ពេល​ត្រូវ​ហាត់​ មាន​ពេល​ត្រូវ​សម្រាក​ធ្វើ​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ជា​ដើម។​

សិស្សគុនក្រសួងការពារជាតិ (ដក វ៉ាន់ វឿន​ ចេញ)

រំលឹក​ដែរ​ថា​ សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ឥលូវ​នេះ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ដែល​មាន​ធនធាន​ក្មេងៗ​ច្រើន​ និង​សមត្ថភាព​លេចធ្លោ។​ កីឡាករ​ដែល​ល្បីឈ្មោះ​ខ្លះៗ​ក្នុង​សមាគម​នេះ​រួមមាន​ លន​ បញ្ញា​ ប៊ុន​ សុធា​ តាញ់​ មករា​ ធន់​ អៀងឡៃ​ ធន់​ ចំរ៉ុង​ ធន់​ ផានិត​ ជា​ដើម ធន់​ អៀងឡេង ធន់ ស៊ីហុង ធន់​ ផាន់ណា ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​