មេធំសេដ្ឋកិច្ចទាំង១០លើលោក ក្នុងនោះមាន៨ជាក្រុមហ៊ុនបច្ចេកវិទ្យា

  • 2021-06-09 08:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៨ ក្នុងចំណោមបញ្ជីក្រុមហ៊ុនទាំង១០ដែលមានតម្លៃមូលធនទីផ្សារថ្លៃជាងគេបំផុត។ រីក្រុមហ៊ុនដែលកំពុងឈរលេខរៀងទី១ គឺ Apple ដែលកំពុងមានតម្លៃមូលធនទីផ្សារ ២,១១៥ ទ្រីលានដុល្លារ និងមានតម្លៃភាគហ៊ុន ១២៦,៧៤ ដុល្លារ ក្នុង ១ហ៊ុន។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបង្ហាញបន្តិចថា៖

  • ១ទ្រីលានដុល្លារ គឺស្មើនឹង ១,០០០,០០០,០០០,០០០ដុល្លារ។
  • មូលធនទីផ្សារ (Market Capitalization ហៅកាត់ថា Market Cap) គឺជាទ្រព្យ ឬទឹកប្រាក់សរុបរបស់ក្រុមហ៊ុនមួយ ដោយគណនាផ្អែកទៅលើ ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងចរាចរណ៍លើទីផ្សារ។

ដូចនេះយើងសូមបង្ហាញ ក្រុមហ៊ុនទាំង១០ដែលមានតម្លៃមូលធនទីផ្សារថ្លៃជាងគេបំផុត៖

១. Apple តម្លៃមូលធនទីផ្សារ ២,១១៥ ទ្រីលានដុល្លារ

២. Microsoft តម្លៃមូលធនទីផ្សារ ១,៩០២ ទ្រីលានដុល្លារ

៣. Saudi Aramco តម្លៃមូលធនទីផ្សារ ១,៨៨៧ ទ្រីលានដុល្លារ

៤. Amazon តម្លៃមូលធនទីផ្សារ ១,៦៤៦ ទ្រីលានដុល្លារ

៥. Google តម្លៃមូលធនទីផ្សារ ១,៦៤២ ទ្រីលានដ្លារ

៦. Facebook តម្លៃមូលធនទីផ្សារ ៩៤៦ ពាន់លានដុល្លារ

៧. Tencent តម្លៃមូលធនទីផ្សារ ៧៣៨ ពាន់លាន់ដុល្លារ

៨. Berkshire Hathaway តម្លៃមូលធនទីផ្សារ ៦៦១ ពាន់លានដុល្លារ

៩. Alibaba តម្លៃមូលធនទីផ្សារ ៥៩០ ពាន់លានដុល្លារ

១០. Tesla តម្លៃមូលធនទីផ្សារ ៥៨១ ពាន់លានដុល្លារ

បន្ថែម មានក្រុមហ៊ុនចំនួនពីរ ដែលមិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យា គឺ Saudi Aramco ជាក្រុមហ៊ុនប្រេងរបស់ អារ៉ាប់ប៊ីសាអូឌីត និង Berkshire Hathaway ជាសម្ព័ន្ធក្រុមហ៊ុន របស់មហាសេដ្ឋីអាមេរិច Warren Buffett។

គួរបញ្ជាក់ថា របាយការណ៍ទាំងនេះ យោងទៅតាមប្រភព CompaniesMarketCap គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១៕

ប្រភព៖ Companies Market Cap   ប្រែ​សម្រួល៖ កុសល