កុំទាន់អួត! អ្នកទាំងនេះជាកីឡាករដែល Pacquiao ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីព
- 2021-06-10 07:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់អួត! អ្នកទាំងនេះជាកីឡាករដែល Pacquiao ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីព
ចន្លោះមិនឃើញ
ព័ត៌មានគួរឲ្យចាប់អារម្មណ៍បានផ្ទុះឡើងកាលពីដើមសប្ដាហ៍នេះ កីឡាករ Errol Spence Jr បានបោះសម្ដីនឹងវាយ Manny Pacquiao ឲ្យសន្លប់ ហើយចូលនិវត្តន៍តែម្ដង។
Spence និង Pacquiao ត្រូវប្រកួតគ្នានៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ខាងមុខ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Spence សញ្ជាតិអាមេរិកវ័យ៣១ឆ្នាំមានកំណត់ត្រាប្រកួតមិនដែលចាញ់ឡើយក្នុងអាជីព។ ឡើងសង្វៀន២៧ដង ផ្ដួលដៃគូឲ្យសន្លប់២១ដងទៅហើយ។
Spence មានបំណងចង់ផ្ដួល Pacquiao ឲ្យសន្លប់តែម្ដង មុនពេលកីឡាករសញ្ជាតិហ្វីលីពីនរូបនេះសម្រេចចិត្តចូលនិវត្តន៍។ ត្បិតតែមានវ័យឈានចូល៤២ឆ្នាំមែនសមត្ថភាពក៏មិនទាន់ធ្លាក់ ហើយកន្លងទៅ Pacquiao ធ្លាប់ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីពឲ្យទៅកីឡាករជាច្រើន។
Keith Thurman ជាជនរងគ្រោះចុងក្រោយបំផុតដែល Manny ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីព។ ក្នុងសន្និសីទកាសែត Keith ធ្លាប់បាននិយាយឌឺដងថា Pacquiao ដៃខ្លី ហើយចង់ផ្ដួលយកជ័យជម្នះឲ្យបាន។ ផ្ទុយពីការគិតកំណត់ត្រាចង់ឈ្នះ៣០ប្រកួតជាប់គ្នា របស់ Keith ត្រូវបានរលាយក្លាយជាអំបិលដោយសារ Pacquiao។
ខាងក្រោមជាវីដេអូកីឡាករដែល Pacquiao ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីព