ពិសេសមែន! គ្រាន់តែប្រើកូដនេះ នឹងទទួលបានគូប៉ុងដឹកជញ្ជូន និងការបញ្ចុះតម្លៃជាច្រើនលើគ្រប់ទំនិញពី ZTO EXPRESS CAMBODIA

  • 2021-06-12 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សូមតាមដាននៅលើទំព័រ Facebook ផ្លូវការរបស់ ZTO Express Cambodia ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងគូប៉ុន ដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។

ផ្ញើរសារដោយផ្ទាល់ទៅកាន់ប្រអប់សាររបស់គេហទំព័ររបស់ក្រុមហ៊ុន ដោយប្រើកូត SABAY ZTO EXPRESS + អាសយដ្ឋានដឹកជញ្ជូន + លេខទូរស័ព្ទទំនាក់ទំនង លោកអ្នកនឹងទទួលបានគូប៉ុងដឹកជញ្ជូនស្មើនឹងទឹកប្រាក់ ២ ដុល្លារ។

ចូលរួមក្នុងទិវាទិញទំនិញ ៦១៨ ក៏ដូចជា នៅថ្ងៃទី ១១ ខែវិច្ឆិកា និងទី ១២ ខែធ្នូ។ រាល់ផលិតផលទាំងអស់នៅលើផ្លាតហ្វមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសចិន នឹងដាក់លក់ក្នុងតម្លៃទាបបំផុត។ រាល់ពេលដល់ទិវានេះប្រជាជនចិននឹងទៅទិញឥវ៉ាន់នៅលើទីផ្សារTAO BAO, JD.COM ,PINDUODUO និងផ្លាតហ្វមផ្សេងទៀត។ ទំហំប្រតិបត្តិការសរុបក្នុងឱកាសទិវាទិញទំនិញ ៦១៨ ក្នុងឆ្នាំ ២០២០ កើនឡើងរហូតដល់ ២,៣៨ ពាន់ពាន់លានដុល្លារអាមេរិក។

ZTO EXPRESS មានដើមកំណើតនៅប្រទេសចិន និងបានវិវឌ្ឍខ្លួនទៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសចិន ដោយមានប្រព័ន្ធចែកចាយ និងការគ្រប់គ្រងភ័ស្តុភារដ៏ទំនើប។ នៅឆ្នាំ ២០១៧ ZTO EXPRESS CAMBODIA ត្រូវបានបង្កើតឡើងនៅរាជធានីភ្នំពេញ។ ការដឹកជញ្ជូនរហ័សតាមមូលដ្ឋានកាន់តែសម្បូរបែប ដោយសារតែការបន្ថែមដោយការដឹកជញ្ជូនរហ័សអន្តរជាតិ។

ZTO EXPRESS CAMBODIA ផ្អែកលើទីផ្សារក្នុងស្រុករបស់កម្ពុជា រួមជាមួយរលកសេដ្ឋកិច្ចតាមអ៊ីនធឺណិត តាមរយៈការប្រើប្រាស់ទស្សនាគ្រប់គ្រង និងបច្ចេកវិជ្ជាគ្រប់គ្រងទំនើបៗរបស់ចិនចូលក្នុងទីផ្សារកម្ពុជា ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា។

ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ក្រុមហ៊ុនមាននិយោជិតជាង ៦០០ នាក់ក្នុងនោះមានបុគ្គលិកខ្មែរជាង ៥០០ នាក់។ ក្រុមហ៊ុនមានមជ្ឈមណ្ឌលចែកចាយចំនួន ២ និងកន្លែងផ្ទុកទិន្នន័យចំនួន ១ នៅក្នុងប្រទេសកម្ពុជា ដោយមានទំហំផ្ទុកជាង ១ ម៉ឺនម៉ែត្រការ៉េ ស្របពេលដែលហាងសេវាកម្មជាង ១០០ កន្លែង និងមានបណ្តាញដឹកជញ្ជូនចំនួន ៨ កន្លែង ក៏ត្រូវបានបើកដំណើរការផងដែរ។

ជាមួយនឹងគុណសម្បត្តិនៃការគ្របដណ្តប់សេវាបណ្តាញក្នុងកម្រិតខ្ពស់ទាំងនេះ រួមនឹងបណ្តាញប្រតិបត្តិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ក្រុមហ៊ុនផ្ទាល់ អាចធ្វើឲ្យឱ្យអតិថិជននូវការដឹកជញ្ជូនរួមបញ្ចូលគ្នាទូទាំងប្រទេស និងការដឹកជញ្ជូនតាមកប៉ាល់អន្តរជាតិរវាងចិន និងកម្ពុជា កាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។

ដោយមានឃ្លាំងនៅបរទេស ដោយខ្លួនឯង ក៏ដូចជាប្រមូលផ្តុំដោយបុគ្គលិកជំនាញ និងប្រតិបត្តិការជាច្រើន ក្រុមឃ្លាំងជំនាញអាចផ្តល់ជូនអតិថិជននូវសេវាកម្មដឹកជញ្ជូនរួមគ្នា ពីឃ្លាំង រហូតដល់ការចែកចាយនៅទីក្រុងភ្នំពេញ នៅថ្ងៃតែមួយ និងការដឹកជញ្ជូនទូទាំងប្រទេសនៅថ្ងៃបន្ទាប់ ជាមួយនឹងធានាថាលោកអ្នកនឹងទទួលបានកញ្ចប់ឥវ៉ាន់ដល់ដៃតាមពេលកំណត់។

ចាប់តាំងពីបានបង្កើតឡើង ZTO EXPRESS CAMBODIA តែងតែផ្តោតលើមូលដ្ឋាននៃសេវាកម្ម «អ្វីៗទាំងអស់នៅក្នុងហាង អ្វីៗគ្រប់យ៉ាងសម្រាប់អតិថិជន» ដើម្បីបង្កើតទីផ្សារក្នុងស្រុក បន្តអភិវឌ្ឍឥតឈប់ឈរ ធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីផ្តល់ជូនអតិថិជននូវសុវត្ថិភាព និង សេវាដឹកជញ្ចូនកាន់តែមានប្រសិទ្ធភាព និងព្យាយាមធ្វើឱ្យជីវិតប្រជាជនកម្ពុជាកាន់តែងាយស្រួល!

នៅក្នុងទិវានេះ ZTO EXPRESS CAMBODIA បានផ្តល់គូប៉ុងដែលមានតម្លៃជាទឹកប្រាក់ ១០,០០០ ដុល្លារដើម្បីបង្ហាញពីការជួយដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា៕

អត្ថបទថ្មី