ឆែកតម្លៃ Honda Dream ២០២១ លក់តាមហាងពេលនេះនៅសល់ប៉ុន្មាន?

  • 2021-06-16 02:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូអាសង់ ឆ្នាំ២០២១ កំពុងលក់នៅតាមហាងពេលនេះហាក់មានការប្រែប្រួលតម្លៃច្រើនបើធៀបជាមួយពេលចេញលក់លើទីផ្សារប្រទេសកម្ពុជាដំបូង។ តាមប្រភពពីហាងមួយចំនួននៅភ្នំពេញប្រាប់ថាតម្លៃឡើងចុះៗខុសគ្នាតិចតួចនៅតាមហាង។

ត្បិតថាម៉ូតូ Honda Dream ២០២១ ថ្មីមិនមានការកែប្រែរូបរាងនោះទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ចេញតែមថ្មីមានលក្ខណៈប្លែក និងមានឡូហ្គូអក្សរ Dream ពណ៌មាសផុសចេញមកច្បាស់ៗជាងស៊េរីមុនៗ ជាមួយនឹងជម្រើសពណ៌ ៣ គឺ ខ្មៅ ក្រហម និង ស។

នៅតែពេលនិយមមិនចាញ់ស៊េរីម៉ូតូផ្សេងនៅតាមហាងលក់ចេញជាហូរហែ Honda Dream ឬ អាសង់ ឆ្នាំ២០២១ ដែលបានចេញយូខែមកហើយដែរ ពេលនេះនៅតម្លៃប្រមាណជា ២ ២០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

Honda Dream ឬអាសង់ស៊េរីឆ្នាំ២០២១ ជាម៉ូតូមានរូបរាងមិនខុសពីស៊េរីមុនៗ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេ ប្រើចង្កឹះលេខ ៤ វគ្គដដែល៕

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី