ព្រមាន​ចុះ​ឡើង! ​ពេល​នេះ UEFA ​ហៅ Real , Barca ​និង juventus ​លេង UCL ​ដដែល​

  • 2021-06-16 04:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្របខណ្ឌ UEFA ​បាន​ចេញ​លិខិត​កោះហៅ​ក្រុម Real Madrid , Barcelona ​និង Juventus ​ឱ្យ​ចូល​លេង​ពាន​រង្វាន់ UEFA Champions League ​វិញ​ហើយ។

UEFA ​បាន​ផ្ញើ​លិខិត​ទៅ​ក្រុម​ទាំង​អស់​ដែល​ត្រូវ​ចូល​លេង​ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល​ក្រោយ ​ដោយ​ក្នុង​នោះ​ក្រុម Real Madrid , Barcelona ​និង Juventus ​ក៏​ទទួល​បាន​ផង​ដែរ។ នេះ​មាន​ន័យ​ថា ​ពួកគេ​មិន​ត្រូវ​រង​ពិន័យ​អ្វី​ពី​ក្របខណ្ឌ​កំពូល​របស់​អឺរ៉ុប​មួយ​នេះ​ទេ។

​រំលឹក​ថា​ក្លឹប​ទាំង​៣​ខាង​លើ​គឺ​ជា​អ្នក​ផ្ដើម​គំនិត​បង្កើត​ពាន​រង្វាន់ European Super League ​ឡើង ​ដោយ​មាន​ក្លឹប​ដល់​១២​បាន​ចូល​រួម។ ​តែ​ក្រោយ​ពី​មាន​សម្ពាធ​ពី​ខាង UEFA ​និង FIFA ​មក ​ពាន​រង្វាន់​មួយ​នោះ​ត្រូវ​បាន​រំសាយ​ចោល​វិញ តែ​ក្លឹប​ទាំង​៣​នៅ​តែ​រំលឹក​ពី​ពាន​នេះ​ជា​និច្ច។ ​រហូត​មាន​ការ​ប្ដឹង​គ្នា ​ហើយ​ថែម​ទាំង UEFA ​ព្រមាន​ក្លឹប​ទាំង​៣​ខាង​លើ មិន​ឱ្យ​ពាន UCL ​ថែម​ទៀត​ ​បើ​នៅ​តែ​បន្ដ​រំលឹក​។

​តែ​ចុង​ក្រោយ​នេះ ​ស្រាប់​តែ​ខាង UEFA ​បាន​ផ្ញើ​លិខិត​ហៅ​ក្លឹប Real Madrid , Barcelona ​និង Juventus ​ឱ្យ​ចូល​លេង​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ​ដែរ​ហើយ។ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ពួកគេ​បាន​បញ្ចប់​បញ្ហា​រូច​រាល់​ទៅ​ហើយ៕ ​

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម