ទើបប្រកាសថ្ងៃមុនសោះ ពេលនេះចេញតម្លៃ Land Cruiser ស៊េរីឆ្នាំ២០២២ លក់នៅខ្មែរ

  • 2021-06-20 10:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Land Cruiser ជំនាន់ថ្មីជាផ្លូវការកាលពីអំឡុងដើមខែមិថុនាកន្លងទៅ ជាមួយនឹងរចនាបថរូបរាងថ្មីទាំងស្រុង ហើយមានមកជាមួយនូវម៉ាស៊ីនថ្មី រួមទាំងបច្ចេកវិទ្យាថ្មីៗឈានមុខមួយចំនួនផងដែរ។

រូបភាព៖ Hengheng Auto

ពេលនោះ Toyota មិនបានប្រកាសចេញតម្លៃលក់រថយន្ត Land Cruiser ជំនាន់ថ្មីនៅឡើយទេ។ យ៉ាងណាក្ដី មុននេះបន្តិចបានប្រទះឃើញហាងលក់រថយន្តមួយនៅកម្ពុជា បង្ហាញចេញតម្លៃលក់នៃរថយន្ត Land Cruiser ជំនាន់ថ្មី ដែលមានតម្លៃខុសគ្នាទៅតាមកាលបរិច្ឆេទទទួលរថយន្ត។

រូបភាព៖ Hengheng Auto

តម្លៃដែលដាក់បង្ហាញដោយហាងលក់រថយន្ត ហេងហេង អូតូ បានឲ្យដឹងថាតម្លៃ ២០៨ ៥០០ដុល្លារ គឺនឹងទទួលបានរថយន្តនៅខែសីហា ហើយតម្លៃ ១៨៥ ០០០ដុល្លារ នឹងទទួលបានរថយន្តនៅខែកញ្ញា។ ដែលនេះមានន័យថា អ្នកដែលចង់ឆាប់បានរថយន្តជំនាន់ថ្មីជិះ ត្រូវចំណាយច្រើនបន្តិចហើយ។

ជាមួយតម្លៃខាងនេះគឺជាតម្លៃសម្រាប់ Land Cruiser ស៊េរីឆ្នាំ២០២២ ប្រភេទ VX.R ដែលប្រើប្រាស់ម៉ាស៊ីនសាំង ៦ស៊ីឡាំង ប្រភេទ Twin-Turbo ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបានរហូតដល់ ៤០៩សេះ៕

អត្ថបទពេញនិយម