បង្ហាញនារីអស្ចារ្យ ជាអ្នកនៅពីក្រោយភាពជោគជ័យរបស់បុគ្គលសំខាន់លំដាប់ពិភពលោក ៩រូប

  • 2021-06-23 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាម្ដាយ ប្រពន្ធ បងស្រី ប្អូនស្រី សុទ្ធតែ​ដើរតួ​សំខាន់​ក្នុង​ជីវិតរបស់​បុរសៗ។ បុគ្គលជោគជ័យ​ច្រើននាក់​ណាស់​ដូចជា Elon Musk ឬ Steve Jobs ជា​ដើម តែងបង្ហាញ​ប្រាប់ពិភពលោក​ថាអ្វី​ដែល​នាំ​ឲ្យខ្លួន​មាន​ថ្ងៃ​នេះ សុទ្ធ​តែ​កើតចេញ​ពីកម្លាំង​ចិត្តនារី​ជា​ទីស្រឡាញ់​របស់​ពួកគេ ដែល​តែង​នៅ​ក្បែរ​គ្រប់ពេល​ជាពិសេស​នៅពេលមួយ​ដែលពួកគេ​ធ្លាក់​ក្នុង​ស្ថានភាពបាក់ទឹក​ចិត្ត​ខ្លាំង។ គ្មាន​នារី​ទាំង​នោះ អ្វី​គ្រប់​​យ៉ាង​ក៏មិនអាច​កើតឡើង​បាន​ដែរ។

ពេល​នេះ​ Sabay សូម​លើក​យក​បុគ្គលសំខាន់ៗ និងជោគជ័យ​លំដាប់ពិភពលោកចំនួន៩រូប តើពួកគេ​ចាត់ទុកនារី​ទី ១ រូបណាដែល​សំខាន់បំផុតក្នុងជីវិតនេះ?

១. Elon Musk តែង​ដឹងគុណជានិច្ចចំពោះ​អ្នកម្ដាយ Maye Musk ដែលខំចិញ្ចឹមកូនដល់ទៅ ៣ នាក់តែឯង ហើយបើទោះ​បី​ជីវិតត្រូវ​រងព្យុះភ្លៀងយ៉ាងណា អ្នកម្ដាយ​រូបនេះតែងតែធ្វើយ៉ាងណា តម្រង់ទិសដៅកូនឲ្យមាន​អនាគតល្អទាំងអស់គ្នា។

២. Steve Jobs តែង​ផ្ដល់ក្ដីស្រឡាញ់ធំបំផុត​ចំពោះ​ភរិយា Laurene Powell Jobs រហូតដល់ថ្ងៃលលោកលាចាកលោក

៣. នារី​ទី ១ដែល Mark Zuckerberg លើកជានារីអស្ចារ្យគឺអ្នកម្ដាយ Karen Kempner ដែល​ជាគន្លឹះនាំលោកទៅរក​ភាពជោគជ័យ និងស្គាល់អ្វី​ដែល​ជាខ្លួនឯង

៤. នារី​អស្ចារ្យរបស់ Christiano Ronaldo គឺអ្នកម្ដាយ Maria Dolores dos Santos Aveiro​ ព្រោះ​មិនថា​ស្ថិតក្នុង​កាលៈទេសៈលំបាក ការងារ​រវល់ ឬជីវភាពតោកយ៉ាកយ៉ាងណា អ្នកស្រីតែងរង់ចាំគាំទ្រកូនគ្រប់ពេល​ទាំងអស់

៥. Arnold Schwarzenegger និងអតីតភរិយា Maria Shriver (បើទោះ​លែងលះគ្នាក៏ដោយ ប៉ុន្តែពួកគេ​នៅតែបន្តរាប់អាន​គ្នា​ជាមិត្តល្អជានិច្ច)

៦. Keanu Reeves និងអ្នកម្ដាយ Patricia Taylor ដែល​ជាអ្នក​តែង​លើកទឹក​ចិត្តកូនម្នាក់នេះជាប់

៧. Robert និងភរិយា Susan Downey អ្នក​ដែល​អាច​កែប្រែ Robert មកជា​មនុស្សថ្មី គេចចេញពីផ្លូវមិនល្អ រហូត​ដល់លោក​អាច​សាង​ឈ្មោះ​ក្រអូបឈ្ងុយពេញ​ពិភពលោកដូចពេលនេះ នេះ​ក៏ព្រោះ​មាន​នារី​ល្អម្នាក់ចាំ​លើកទឹក​ចិត្តរហូត​បែបនេះ។

៨. Leonardo DiCaprio តារា​ប្រុសដែល​តែងលើកអ្នកម្ដាយ Irmelin Indenbirken ថា​ជា​កម្លាំង​ធំ​ជន្ទល់ដ៏រឹងមាំបំផុតក្នុងជីវិតលោក ហើយគ្រប់យ៉ាង​ដែល​មាន​បាន​ដូចពេល​នេះ ក៏ដោយសារមាន​ម្ដាយ​នៅពីក្រោយនេះ​ហើយ។​

៩. Jeff Bezos និងអ្នកម្ដាយ Jacklyn Bezos ដែល​ខំ​ចិញ្ចឹមបីបាច់កូន​តាំង​ពីនៅ​កម្សត់កម្រ ហើយបីបាច់ថែរក្សាកូនបាន​ល្អបំផុត។ ឈានដល់ពេល​នេះ​ Jeff ថាដល់ពេល​លោក មើលថែម្ដាយដូចម្ចាស់ក្សត្រីវិញ​ម្ដងហើយ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម