រថយន្ត ISUZU ២១គ្រឿងបានប្រគល់ជូនអតិថិជនជាមួយកញ្ចប់ប្រូម៉ូសិនជាច្រើនទៀត

  • 2021-06-24 02:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះកំណើននៃការប្រើប្រាស់ និងការលក់រថយន្ត ភីកអាប់កំពុងតែមានសន្ទុះកើនឡើងទូទាំងពិភពលោក។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាយើង រថយន្ត ភីកអាប់ ក៏កំពុងតែទទួលបានការចាប់អារម្មណ៏ និងមានចរាចរណ៍នៅលើដងផ្លូវជាច្រើន ហើយយើងឃើញថា រថយន្ត ISUZU ដែលចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ខេ (ខេមបូឌា) កំពុងមានការគាំទ្រយ៉ាងខ្លាំង។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនមិនត្រឹមតែ ចែកចាយរថយន្ត All-New Isuzu D-Max ដែរជារថយន្ត Pick-Up ដ៏ប្រណិតប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ទើបតែនាំចូលនូវកំពូលរថយន្ត SUV ដ៏ប្រណិតជារថយន្តប្រើប្រាស់ ជាលក្ខណះគ្រួសារដែលមានរហូតដល់ 7កៅអីផងដែរ នោះគឺរថយន្ត All-New Isuzu Mu-X ដែលទើបតែមានការផ្លាស់ប្ដូររចនាបថថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប។

ថ្មីៗ នេះ ក្រុមហ៊ុន ខេ (ខេមបូឌា)បានធ្វើពិធីប្រគល់រថយន្ត All New ISUZU D-MAX ស៊េរីថ្មីចុងក្រោយ ចំនួន 21 គ្រឿងជូនទៅដល់អតិថិជនទូទាំងប្រទេសកម្ពុជា ដោយធ្វើការរៀបចំដោយគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱនេះផងដែរក្រុមហ៊ុនក៏សូមអគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រជាខ្លាំងដល់រថយន្ត ISUZU សំរាប់ការប្រើប្រាស់ក្នុងអាជីវកម្ម និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៏ ចង់ធ្វើការបញ្ជារទិញរថយន្ត ISUZU D-MAX ទាំងពីម៉ូដែល ម៉ាស៊ី 3.0លីត្រ ឬម៉ាស៊ីន 1.9លីត្រ ឥឡូវនេះ ក្រុមហ៊ុនក៏មានការផ្ដល់ជូននូវ កញ្ជប់ប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់រហូតទៅដល់ 8មុខ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ប្រកដោយស្តង់ដារ អ្នកជំនាញទទួលបានកាបណ្តុះបណ្តាលពីក្រៅប្រទេស។

ដើម្បីជ្រាបកាន់តែច្បាស់អំពីការផ្តល់ជូននេះលោកអ្នកអាចអញ្ជើញមកមើលរថយន្តផ្ទាល់ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 66 88 99 / 023 950 084 ។