ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​សប្ដាហ៍​នេះ​នៅ​ TOWN​ កក្រើក​ហើយ​ សែន​ រ៉ាដេត​ សុខ​ រិទ្ធ​

  • 2021-06-24 02:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ TOWN​ ថ្ងៃ​អាទិត្យ​ច្បាស់​ជា​កក្រើក​ ខណៈ​បេក្ខភាព​មាន​សុទ្ធតែ​ជើង​ខ្លាំង​ដូច​ជា​ សែន​ រ៉ាដេត​ សុខ​ រិទ្ធ​ សាន​ សំអុន​ និង​ យ៉ន​ ពិសី​ ជា​ដើម។​

បេក្ខភាពទាំង៤នាក់(រូបភាពផេក TOWN)

ចំពោះ​ការ​ប្រកួត​សប្ដាហ៍​នេះ​ដែល​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​វត្តមាន​ជើង​ខ្លាំង​ សែន​ រ៉ាដេត​ និង​ សុខ​ រិទ្ធ​ តែ​ម្ដង​ព្រោះ​ម្នាក់ៗ​ជា​កីឡាករ​ដែល​មាន​ស្នៀត​ប្រយុទ្ធ​ល្អ និង​កេរ្តិ៍ឈ្មោះ​ល្បី។​

សម្រាប់​បេក្ខភាព​ទាំង​៤នាក់​ខាង​លើ​នេះ​មិន​ទាន់​ដឹង​ថា​នរណា​នឹង​ប៉ះ​នរណា​នោះ​ទេ​ ពោល​ត្រូវ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ប្រកួត​នោះ​តែ​ម្ដង។​ យ៉ាងណា​បេក្ខភាព​២រូប​ទៀត​ដូច​ជា​ យ៉ន​ ពិសី​ ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​ទាំង​សមត្ថភាព​ បទ​ពិសោធ​គឺ​មាន​គ្រប់គ្រាន់។​

រ៉ាដេត ប្រកួត​ពី​មុន

រង់ចាំ​មើល​ថា​តើ​ជើង​ខ្លាំង​ក្នុង​ចំណោម សែន​ រ៉ាដេត​ សុខ​ រិទ្ធ​ មួូយ​ណាអាច​ដណ្ដើម​ប្រាក់​លាន​បាន​ដែរ​ទេ​ថ្ងៃ​អាទិត្យ​ ឬ​មួយ​អត់​ទាំង​២នាក់។​ ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ TOWN​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២៧​ មិថុនា​ ២០២១​ ចាប់​ពី​ម៉ោង​៤ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម