អតីតប្រធានាធិបតី ប្រទេសអាស៊ានមួយនេះ ធា្លប់កាន់តំណែង ៦ឆ្នាំ បានទទួលមរណភាពហើយ

  • 2021-06-25 03:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតប្រធានាធិបតី ហ្វីលីពីន Benigno Aquino បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយសារបញ្ហាខ្សោយតំរងនោម បណ្តាលមកពីជំងឺទឹកនោមផ្អែម។

លោក Aquino អាយុ ៦១ ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦។ រូបលោក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ដោយសារជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតី Rodrigo Duterteបានប្រកាសថា ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា គឺជារយៈពេលនៃការកាន់ទុក្ខរបស់ប្រជាជនហ្វីលីពីនទាំងអស់ ហើយទង់ជាតិត្រូវបង្ហូតចុះនៅត្រឹមពាក់កណ្ដាល លើអាគាររបស់រដ្ឋាភិបាលទាំងអស់៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា