ផុល រតនៈ ​ថា​តាំង​ពី​ពាក់​លេខ​១៦​នេះ​មក​ហាក់​មាន​ហុង​ស៊ុយ​

  • 2021-06-25 07:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផុល រតនៈ ស្មាត់​ដេញ​បាល់​លឿន​របស់​​ក្លឹប​បាល់​ទះ​វិសាខា និង​ជម្រើសជាតិ​កម្ពុជា កាល​ដើម​ឡើយ​​ពាក់​លេខ​៤​ ប៉ុន្តែ​​ដោយសារ​​​​អ្នក​ប្រើ​លេខ​១៦​ចាស់​របស់​វិសាខា​ដែល​ជា​រាមច្បង​ និង​ជា​កីឡាករ​ល្អ​​ឈប់​លេង​ធ្វើ​ឲ្យ​លេខ​នេះ​​ធ្លាក់​មក​ដល់​រូប​គេ​តែ​ម្ដង​។

​ក្រោយ​ទទួល​បាន​លេខ​១៦​ពី​រាមច្បង​ រតនៈ ​បាន​រៀបរាប់​ថា​ «កាល​ពី​លេង​ឲ្យ​ស្រុក​ឲ្យ​ខេត្ត​ខ្ញុំ​ពាក់​លេខ​៤​ទេ។ តែ​ពេល​រាមច្បង​នៅ​វិសាខា​ពាក់​លេខ​១៦​​គាត់​ឈប់​លេង​ទៅ​ ខ្ញុំ​ក៏​ស្នង​តំណែង​ពី​គាត់​​ក៏យក​លេខ​ហ្នឹង​ពាក់​ម៉ង​ទៅ​។ ពេល​ពាក់​អាវ​ហ្នឹង​ទៅ​វា​ឡើង​មុខ​ឡើង​មាត់​យើង​​លេង​ល្អ​លេង​អី​ចឹង​ទៅ​ ហើយ​ក៏​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​យើង​ដែរ​»។

​រំលឹក​ថា កាល​ពាក់​លេខ​៤​លេង​ឲ្យ​ខេត្ត​ រតនៈ ចង់​បញ្ជាក់​ពី​ចំនួន​គ្រួសារ​មាន​សមាជិក​​៤​នាក់។ ផុល រតនៈ​ ​ជា​ស្មាត់​ល្អ​មួយ​រូប​របស់​វិសាខា និង​ជម្រើស​ជាតិ ​ដែល​បាន​ចាប់​​ផ្ដើម​ហាត់​បាល់ទះ​​នៅ​អាយុ​១៧​ឆ្នាំ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី