ម៉េង​ហ៊ួង ខាន​ហាត់​លើ​ខ្សាច់​យូរ​​​២​សប្ដាហ៍​ទៅ​១​ខែ​ទើប​លោត​បាន​វិញ

  • 2021-06-28 08:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធី ម៉េង​ហ៊ួង ស្មាត់​​​វ័យ​ក្មេង​របស់​ក្រសួង​មហាផ្ទៃ និង​​ជម្រើសជាតិ​ឆ្នេរខ្សាច់​បាន​រៀបរាប់​ថា ខ្លួន​ខាន​ហាត់​លើ​ខ្សាច់​មួយ​រយៈ​ពេល​​វែង​ហើយ ការ​ខកខាន​ហាត់​​បែប​នេះ​​ពេល​ទៅ​ហាត់​លើ​ខ្សាច់​​វិញ​ត្រូវ​ចំណាយ​ពេល​ពី​២​សប្ដាហ៍​ទៅ​១​ខែ​ទើប​លោត​​បាន​វិញ។

ធី ម៉េង​ហ៊ួង​ទី​២​រាប់​បី​ឆ្វេង

​​ស្មាត់​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា បញ្ហា​ការ​លោត​សំខាន់​ណាស់​លើ​ខ្សាច់​ ការ​ខាត​ហាត់​លោត​លើ​វា​ពេល​ត្រឡប់​ទៅវិញ​លោត​មិន​រួច​ដូច​ពី​មុន​ឡើយ​។ យ៉ាង​ហោច​ត្រូវ​ចំណាយ​ពេល​២​សប្ដាហ៍​ទើប​លោត​បាន​ខ្ពស់​វិញ​ និង​អាច​វ៉ៃ​បាន​ល្អ​​ដូច​មុន​។

​ចំណែក​បញ្ហា​កម្លាំង​វិញ​ត្រូវ​ការ​ពេល​ដល់​១​ខែ​ទើបអាច​​មាន​ពេញ​លេញ​វិញ ពី​ព្រោះ​ហាត់​បាល់ទះ​ឆ្នេរខ្សាច់​ហត់​ខ្លាំង​ណាស់​ ហើយ​ត្រូវ​ហាត់​ហាល​ថ្ងៃ​ទៀត​។ រំលឹក​ថា មក​ដល់​ពេល​នេះ​ការ​ប្រមូល​ផ្ដុំ​របស់​ជម្រើសជាតិ​ឆ្នេរខ្សាច់​ត្រៀម​ស៊ីហ្គេម​នៅ​វៀតណាម​នៅ មិន​ទាន់​បាន​អនុវត្តន៍​ឡើយ​ ដោយសារ​កូវីដ​នៅ​តែ​បន្ត​រីករាល​ដាល​រាល់​ថ្ងៃ​។ ពោល​គឺ​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​​កំពុង​ហ្វឹកហាត់​តាម​ប្រព័ន្ធ​អិនធឺណេត​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​