ចៃដន្យ​ណាស់​! លំដាប់​ជើង​ខ្លាំង​ចាញ់​សន្លប់​ដូច​គ្នា​ក្នុង​សប្ដាហ៍​តែ​មួយ​

  • 2021-06-29 02:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍-អាទិត្យ​សប្ដាហ៍​មុន​នេះ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​អំពី​ការ​ភ្លាត់​ចាញ់​សន្លប់​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​រួមមាន​ដូចជា ឡៅ​ ចន្ទ្រា​ និង​ សុខ​ រិទ្ធ។​

ចន្ទ្រា ពេល​ប៉ះ​ ថៃ រិទ្ធី (រូបភាព រតនា ណយ)

ទាំង​កីឡាករ​ ឡៅ​ ចន្ទ្រា​ និង​ សុខ​ រិទ្ធ​ គឺ​សុទ្ធ​តែ​ជើង​ខ្លាំង​ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខណៈ​ដែល​ការ​ប្រកួត​មុនៗ​កម្រ​ចាញ់​ និង​ភាគច្រើន​បំផុត​ធ្វើ​បាន​ល្អ។​ យ៉ាងណា​ការ​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ មិថុនា​ ២០២១​ នេះ​ ឡៅ​ ចន្ទ្រា​ ភ្លាត់​ចូល​កណ្ដាប់ដៃ​របស់​ ថៃ​ រិទ្ធ​ ក្នុង​ទឹក៣​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​ ៨​ នៅ​តែ​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន។​

ចំណែក​កីឡាករ​ សុខ​ រិទ្ធ​ គឺ​ភ្លាត់​ចាញ់​សន្លប់​ សែន​ រ៉ាដេត​ កាល​ពី​ថ្ងៃ​អាទិត្យ​ តី២៧​ មិថុនា​ ២០២១​ នៅ​សង្វៀន​ TOWN។​ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​ឈ្នះ​១ប្រកួត​ដំបូង​ និង​ចាញ់​នៅ​ប្រកួត​ទី២​ ផ្ដាច់ព្រ័ត្រ​ម៉ារ៉ាតុង។​

សុខ រិទ្ធ ចាញ់ រ៉ាដេត (រូបភាព​លើ​ផេក TOWN)

ការ​ចាញ់​រហូត​ដល់​សន្លប់​នេះ​គឺ​ឃើញ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ និង​បាន​បញ្ចេញ​មតិ​ក៏​ច្រើន​ដែរ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ផង​ដែរ​បន្ទាប់​ពី​ចប់​ការ​ប្រកួត។​ រំលឹក​ដែរ​ថា​ ឡៅ​ ចន្ទ្រា​ ជា​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ឆត្រយោង​ ៩១១។​ រីឯ​ សុខ​ រិទ្ធ​ ជា​កីឡាករ​មក​ពី​ក្លឹប​សៅយ៉ាន់​កីឡា​ខេត្ត​បន្ទាយមានជ័យ៕​

សុខ រិទ្ធ ចាញ់ រ៉ាដេត (រូបភាព​លើ​ផេក TOWN)

វីដេអូ សុខ រិទ្ធ ប៉ះ រ៉ាដេត

វីដេអូ ចន្ទ្រា ប៉ះ ថៃ រិទ្ធី

អត្ថបទ៖ នួន ស៊ីណា​