Big Hit មិនប្រាប់ តែ Ed Sheeran ទម្លាយទាល់តែបានថា​បទ​ថ្មីរបស់ BTS ដឹងតែញាក់ផ្ដាំចាស់

  • 2021-06-29 02:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និងជា​អ្នក​និពន្ធ​បទ​ចម្រៀង​ដ៏​មាន​ទេពកោសល្យ Ed Sheeran ទើប​តែ​បាន​ទម្លាយពី​បទ​ថ្មី​ដែល​លោក​សរសេរសម្រាប់ BTS

រំលង​មិន​យូរប៉ុន្មាន​ពេល​ Ed Sheeran បង្ហើប​ក្នុង​កម្មវិធី​ Most Requested Live ថា​លោក​បាន​សរសេរបទ​ចម្រៀង​សម្រាប់ BTS រួច ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ក្រោយ​តារា​ប្រុស​រូបនេះ​ទម្លាយ​ព័ត៌មាន​មួយចំនួន​ដែល​អ្នកគាំទ្រ​ជា​ច្រើន​នាក់​អន្ទះសារ​ចង់ដឹង។

ពិតណាស់​ផលិតកម្ម Big Hit Music ក៏​បាន​បញ្ជាក់​ប្រាប់​វិបសាយ Newsen ដែរ​ថា​ Ed Sheeran បាន​ចូលរួម​ធ្វើ​បទ​ថ្មី​ៗសម្រាប់​ BTS ប៉ុន្តែ​មិនបាន​បកស្រាយ​ក្បោះក្បាយ​ទៅតាម​អ្វី​ដែល Fan រំពឹង​ទេ។

ជាក់ស្ដែង​កាលពី​ថ្ងៃទី២៨ ខែមិថុនា Ed Sheeran ក៏​បាន​ឆ្លើយ​សំណួរ​ Fan ជាច្រើន​ដែល​បាន​សួរ​មក​លោក ដោយចិត្តល្អ។ ក្នុងចំណោម​សំណួរ​ទាំងនោះ​ មាន​ខ្លះ​សួរ​បញ្ជាក់​ថា​លោក​ពិតជា​បាន​រួមការងារ​ជាមួយ BTS មែន​ឬអត់? Ed តបថា៖ «ហ្នឹងហើយ! ប្រាកដ​មែន បទ​ថ្មី​ជិត​ចេញ​ហើយ»

សំណួរ​បន្ទាប់ «តើ​បទ​របស់ BTS មួយណា​ដែល​អ្នកចូលចិត្ត?» Edឆ្លើយថា «ខ្ញុំ​ចង់​និយាយ​ថា​ របស់ BTS ដែលខ្ញុំស្រឡាញ់ជាងគេ គឺ​បទ​ថ្មី “Permission to Dance” ខ្ញុំ​ជឿថា​ នេះ​គឺ​ជា​បទ​ទោល​ថ្មី​របស់ពួកគេ ហើយជាបទញាក់សាហាវ»

ភ្លាមៗ ដោយសារ​សន្ធឹក​នៃ​ក្ដី​រំភើប អ្នក​គាំទ្រ​ក៏​បាន​នាំគ្នា​បង្ហោះ​ Post ហូរហែភ្ជាប់​ជាមួយនឹងពាក្យ «PERMISSION TO DANCE IS COMING» ពេញ Twitter។

ងាកចូល​ Ed វិញ ពេល​គេ​សួរ​ថា​ តើ​សមាជិក​រូប​ណា​ដែលលោក​ពេញចិត្តជាងគេ? សាមីខ្លួន​តបថា៖ «បាទ! ពួកគេ​ទាំងអស់​សុទ្ធ​តែ​ ឡូយៗម្យ៉ាងៗម្នាក់ ខ្ញុំមិនអាច​និយាយថា​អ្នកណាឡូយជាង​អ្នកណាទេ! ខ្ញុំ​គិតថា​ពួកគេ​សុទ្ធ​តែ​អស្ចារ្យទាំងអស់គ្នា»

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម