អស់ពីរត់ជុំវិញប្រទេសរកប្រាក់ជួយកុមារ ពេលនេះ សាយ នាំគ្នាមួយក្រុមទៅរើសសំរាមនៅគីរីរម្យ

  • 2021-07-01 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១នេះ យុវជន១ក្រុមដែលមានគ្នា ៦ នាក់ បានធ្វើដំណើរពីភ្នំពេញ មកកាន់ឧទ្យានគិរីរម្យ នៅត្រង់ចំណុចសសរស្តុក ដើម្បីរើសសំរាមដែលគ្មានម្ចាស់ ដោយបានដឹកទៅដុត និងញែកសំរាមទាំងនោះដើម្បីប្រើប្រាស់ឡើងវិញ។

លោក អួន បឋម ហៅ សាយ ដែលធ្លាប់បាបគេស្គាល់តាមរយៈ បេសកកម្ម Run With Sai បានដឹកនាំក្រុមការងារ #RUNWITHSAI ចំនួន ៦ នាក់ មកធ្វើការរើសសំរាម នៅចំណុចសសរស្ដុក លើឧទ្យានគិរីរម្យ។ ដោយពួកគេ បានបែងចែកប្រភេទសំរាមទៅតាមប្រភេទដូចជា ដប កំប៉ុង និងសំរាមផ្សេងៗ រួចបានដឹកយកទៅកន្លែងរៀបចំសំរាមរបស់អាជ្ញាធរនៅលើឧទ្យានគីរីរម្យ ដើម្បីធ្វើការដុតចោលដោយប្រើឡ និងសំរាមខ្លះទៀតសម្រាប់ការប្រើប្រាស់ឡើងវិញ ។

ក្នុងនោះដែរ លោកសាយ បានបង្ហោះសារមួយដោយភ្ជាប់ជាមួយអត្ថន័យថា៖ «ពួកយើងមិនអាចមករើសសំរាមរហូតទេ តែបើអ្នកទាំងអស់គ្នាចេះវេចខ្ចប់សំរាមត្រឡប់មកវិញនោះ តំបន់ទេសចរណ៍ស្អាតៗនានានៅក្នុងព្រៃ ក៏នឹងមិនមានសំរាមដែរ។ សូមដើរលេងដោយការទទួលខុសត្រូវ»។

#សំរាមមិនគួរឱ្យស្អប់ទេមនុស្សដែលចោលសំរាមទេដែលគួរឱ្យស្អប់

អត្ថបទ ៖ មេខាឡា