ប្រើប្រាស់អ៊ិនធឺណិតជាប្រចាំ Web Browser គួរអាប់ឌែតឬក៏អត់? (មានវិធីអាប់ឌែត)

  • 2021-07-01 03:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់អ៊ីនធឺណិតជាប្រចាំ អាចបង្កជាហានិភ័យមួយចំនួន ត្បិតពោរពេញទៅដោយមេរោគបង្កប់ខ្លួននិងរាយជាអន្ទាក់ជាច្រើនប្រភេទ ដើម្បីទាក់អ្នកប្រើណាដែរមិនប្រយ័ត្ន។ ដូច្នេះ Web Browser ដូចជាកម្មវិធី Chomre ឬ Firefox ដែលប្រើសម្រាប់រុករកលើអ៊ីនធឺណិត អ្នកគួរតែអាប់ឌែតវាប្រចាំ ដើម្បីជួយអ្នកបានដូចខាងក្រោមនេះ៖

  • ជៀសផុតពីភាពងាយរងគ្រោះ ត្បិតការអាប់ឌែតលើ Web browser បានជួលជុល និងធ្វើឱ្យកម្មវិធីកាន់តែរឹងមាំបន្ថែម
  • អាចសម្គាល់ ឬអាចការពារបានពីការទាញយកឯកសារដែលអាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ ឬមាតិកាមេរោគផ្សេងៗមួយចំនួន
  • ការពារ ឬប្រឆាំងបាន ពីផ្ទាំងផ្សាយពាណិជ្ជកម្មដែលផ្ទុកកូដមេរោគ ដែលហៅថា malvertising
  • ទប់ស្កាត់ ការពារចំពោះ extensions និង plugins ដែលអាចបង្កហានិភ័យ ដោយចម្លងមេរោគដល់អ្នកប្រើ
  • ទទួលបានមុខងារថ្មីៗ ដែលក្រុមហ៊ុនបានបន្ថែមចូល Web Browser

ដោយសារវាមនអត្ថប្រយោជន៍ច្រើន អញ្ចឹងហើយអ្នកគួរតែអាប់ឌែត Web Browser ជាប្រចាំតាមដែលអាចធ្វើទៅបាន។ គួរបន្ថែមថា Web Browser ជាច្រើនគឺត្រូវបានអាប់ឌែតដោយស្វ័យប្រវត្តិ កម្មវិធីខ្លះមិនអាប់ឌែតដោយស្វ័យប្រវត្តិនោះទេ។ ដើម្បីឱ្យកាន់តែច្បាស់បន្ថែមអ្នកអាចពិនិត្យមើលបន្ថែមទៀត តាមរបៀបអាប់ឌែត Web Browser លើកុំព្យូទ័រ៖

ចំពោះកម្មវិធី Google Chrome

  • បើកកម្មវិធី Chrome > Menu > Help > About Google Chrome > Update Google Chrome

ចំណាំ៖ បើអ្នកមិនបានឃើញប៊ូតុង Update Google Chrome នោះបានន័យថា អ្នកកំពុងប្រើជំនាន់ចុងក្រោយ ដែលប្រព័ន្ធទើបអាប់ឌែតរួចហើយ។

ចំពោះកម្មវិធី Mozilla Firefox

  • បើកកម្មវិធី Firefox > Menu > Help > About Firefox បន្ទាប់មកនឹងឃើញប្រព័ន្ធត្រួតពិនិត្យអាប់ឌែត រួចវានឹងទាញយកនិងតម្លើងដោយស្វ័យប្រវត្តិ
  • បន្ទាប់ពីអាប់ឌែតរួច Restart កម្មវិធី Firefox ជាការស្រេច៕

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល