រ៉ូបដ៏ស៊ិចស៊ីរបស់ Jennifer មានទាក់ទងនឹងការបង្កើតមុខងារ Google Images search

  • 2021-07-05 03:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google images ជាមុខងារស្វែងរករូបភាព ដោយដំណើរការរុករកពីតួអក្សរដែលអ្នកប្រើបញ្ចូល បង្ហាញលទ្ធផលទៅជារូបភាព ឬអាចស្វែងរកដោយអាប់ឡូតរូបភាពបញ្ចូល រួចបង្ហាញលទ្ធផលជារូបភាពស្រដៀងៗគ្នា។

មុខងារ Google images ត្រូវបានបង្ហើតនៅអំឡុង ឆ្នាំ២០០០ ខណៈ search engine ដ៏ល្បី Google ត្រូវបានបង្កើតនៅ ឆ្នាំ១៩៩៨។ ហេតុផលដែលនាំឱ្យ Google បង្កើត Google images គឺមានចំណុចប្រទាក់គ្នាសំខាន់នឹងតារាស្រីអាមេរិច Jennifer Lopez។

នៅ ឆ្នាំ២០០០ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards តារា Jennifer Lopez បានស្លៀករ៉ូបបៃតង ម៉ាក Versace វាលដើមទ្រូងបង្ហូតដល់ទៅក្រោមផ្ចិត។ ដែលឈុតដ៏ស៊ិចស៊ីនេះហើយ បានធ្វើឱ្យអ្នកប្រើអ៊ីនធឺណិត ស្វែងរកនៅលើ Google យ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន។ ប៉ុន្ដែទោះស្វែងរកយ៉ាងណា ក៏អ្នកប្រើមិនអាចរកឃើញអ្វីដែលពួកគេចង់បាននោះឡើយ។

ម៉្លោះហើយ ដើម្បីដោះស្រាយបញ្ហានេះ ប្រធាននាយកប្រតិបត្តិរបស់ Google លោក Eric Schmidt ក៏បានបង្កើត មុខងារ Google images search នេះឡើងមកតែម្ដង ដើម្បីជាការងាយស្រួលដល់អ្នកគាំទ្រ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល