ចូលរួមរំលែកទុក្ខ! ប្រកាសមុននេះ ក្នុងថ្ងៃតែមួយ កូវីដបានឆក់ជីវិតពលរដ្ឋខ្មែរ ៥នាក់នៅកំពង់ចាម
- 2021-07-06 10:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមរំលែកទុក្ខ! ប្រកាសមុននេះ ក្នុងថ្ងៃតែមួយ កូវីដបានឆក់ជីវិតពលរដ្ឋខ្មែរ ៥នាក់នៅកំពង់ចាម
ចន្លោះមិនឃើញ
អ្នកជំងឺកូវីដ១៩ ចំនួន ៥ នាក់ នៅខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិត ព្រមគ្នានៅថ្ងៃតែមួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១។
តាមលិខិតរដ្ឋបាលខេត្ត ក៏បានបង្ហាញអត្តសញ្ញាណអ្នកស្លាប់ទាំង ៥ នាក់ ដែលក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៤៤ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ, ស្រ្តីជនជាតិខ្មែរ អាយុ៦៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម, ស្រ្តីជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅភូមិភ្នំដិលឃុំតាំងក្រាំង ស្រុកបាធាយ និងស្រ្តីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៕
ដោយឡែកនៅថ្ងៃទី ០៦ កក្កដា ២០២១ នេះ កម្ពុជាបានប្រកាសករណីអ្នកស្លាប់ចំនួន ៣១ នាក់បន្ថែមទៀត ដែលជាទិន្នន័យដែលទទួលបាននៅថ្ងៃទី ០៥ កក្កដា ឆ្នាំ២០២១ ។ សរុបទូទាំងប្រទេសមកទល់ពេលនេះ មនុស្ស ៧៧៩ នាក់នៅកម្ពុជា ហើយបានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺមួយនេះ ៕