Euro 2020៖ ​ក្រុម​ជម្រើស​ជាតិ ៤នៅ​សល់ មាន​តែ​មួយ​ទេ​មិន​ដែល​លើក​ពាន​

  • 2021-07-06 13:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ UEFA Euro 2020 នៅ​ពេល​នេះ​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។ ប្រិយមិត្ត​មាន​ដឹង​ទេ​ថា ចំណោម​ក្រុម​ជម្រើស​ជាតិ​ដែល​នៅ​លេង​ទាំង​ ៤ក្រុម​នេះ មាន​តែ​មួយ​ក្រុម​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ស្គាល់​រសជាតិ​ពាន​ Euro នេះ​នឹង​គេ។

ក្រុម​ជម្រើស​ជាតិ​នោះ​គឺ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

ក្រុម​ជម្រើស​ជាតិ​ដែល​មាន​រហស្សនាម​ថា តោ​កំណាច​ ធ្លាប់​ឡើង​អស់​បំផុត​ហើយ​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​លើក​ចុង​ក្រោយ​ដែល​អង់គ្លេស​ឡើង​ដល់​វគ្គ​នេះ​គឺ​នៅ​ឆ្នាំ១៩៩៦។ លុះ​ក្រោយ​មក​លេង​ត្រឹម​វគ្គ​ ១៦ ឬ វគ្គ ៨ក្រុម ហើយ​ឆ្នាំ​ខ្លះ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ក៏​មាន។

ចំណែក​ឯ​ ៣ក្រុម​ទៀត​ដែល​កំពុង​នៅ Euro 2020 មាន​ដូច​ជា អេស្ប៉ាញ អ៊ីតាលី និង​ដាណឺម៉ាក សុទ្ធ​តែ​ឈ្នះ​ពាន​ Euro យ៉ាង​តិច​ម្នាក់​មួយ។ អេស្ប៉ាញ​ឈ្នះ ៣ដង​ច្រើន​ជាង​គេ អ៊ីតាលី​ឈ្នះ​ម្ដង​នៅ​ឆ្នាំ១៩៦៨ ខណៈ​ដាណឺម៉ាក​វិញ​នៅ​ឆ្នាំ១៩៩២៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី