តិចមិនធ្លាប់ដឹង! តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ អតីតអ្នកបើកយន្តហោះទ័ពអាកាសកម្ពុជា
- 2021-07-07 08:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចមិនធ្លាប់ដឹង! តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ អតីតអ្នកបើកយន្តហោះទ័ពអាកាសកម្ពុជា
ចន្លោះមិនឃើញ
មហាជនប្រាកដជាបានស្គាល់ហើយថាតារាសម្ដែងជើងចាស់លោក ទេព រិន ដារ៉ូ ជាតារាភាពយន្ដមួយ រូបដែលមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងវីស័យភាពយន្ដខ្មែរជាង៣ទសវត្សមកនេះ ប៉ុន្តែជឿរជាក់ថា អ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងទេថាតារាសម្ដែងពោរពេញទៅដោយសមត្ថភាពរូបនេះ មានប្រវិត្ត សឹក្សាដ៏ខ្ពង់ខ្ពស់ម្នាក់ ដែលបានបន្តការសិក្សានៅក្រៅប្រទេស។
ចង់ដឹងថាប្រវិត្តរបស់តារាសម្ដែងឆ្នើមរូបនេះ មានដំណាក់កាលបែបណាខ្លះនោះ Sabay នឹងគាស់កកាយតាមដានខាងក្រោមនេះ៖
១. លោក ទេព រិនដារ៉ូ កើតនៅឆ្នាំ**១៩៦៣* ជាអ្នកខេត្តបាត់ដំបង
២.នៅឆ្នាំ ១៩៨២ ទេព រិនដារ៉ូន ឈានជើងប្រឡូកក្នុងវិស័យសិល្បៈ
៣. តារាសម្ដែងជើងចាស់រូបនេះត្រូវបានគេហៅថត ខ្សែភាពយន្ដលើកដំបូងក្នុងរឿង”ទឹកភ្នែកសម្ងាត់”
៤. ដៃគូសម្ដែងល្អឥតខ្ចោះដែលលោកពេញចិត្តខ្លាំងបំផុតនោះ គឺអ្នកស្រី អម្ពរ ទេវី
៥. ការរក្សាបាននូវទីផ្សារការងារសិល្បៈមិនស្រកស្រុតក្នុងរយៈពេលជាង ជាង៣០ឆ្នាំមកនេះ លោក ទេព រិនដារ៉ូ បានបន្សល់នូវស្នាដៃក្នុងខ្សែភាពយន្ត នឹងការសម្ដែងក្នុងខារ៉ាអូខេ រាប់ពាន់បទ ឯណោះ។
៦. ចំណោមខ្សែភាពយន្ដជាច្រើនដែលធ្វើឱ្យលោកមានឈ្មោះល្បីល្បាញរហូតមកដល់បច្ចុប្បន្ននោះ គឺរឿង”ឆ្អឹងអណ្ដែត”
៧. នៅក្នុងសម័យរដ្ឋកម្ពុជា ទេព រិនដារ៉ូ បានជាប់អាហាររូបបករណ៍បន្តការសឹក្សាផ្នែក វិស្វកម្មសំណង់ យន្ដហោះ និងបើកបរយន្ដហោះ នៅប្រទេសរុស្សី រយៈពេល៣ឆ្នាំ
៨. ឆ្នាំ១៩៨៤ លោកបានចូលបម្រើការងារជាអ្នកបើកយន្ដហោះ នៅក្នុងកងទ័ពអាកាសខ្មែរ
៩. ក្នុង១៩៨៤ ដដែល តារាសម្ដែងរូបនេះធ្លាប់រៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់ ប៉ុន្តែដោយសារ បញ្ហាមិនចុះសម្រុងនឹងគ្នាក៏សម្រេចចិត្តលែងលះគ្នានៅឆ្នាំ ១៩៨៨