ក្រោយលុបចោលគម្រោងសង់រង្វង់មូល ពេលនេះកំពូលប្រាសាទ៣ យកធ្វើជាខ្លោងទ្វារដ៏ធំអស្ចារ្យនៅទីអារាមមួយនេះវិញ
- 2021-07-14 02:52:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលុបចោលគម្រោងសង់រង្វង់មូល ពេលនេះកំពូលប្រាសាទ៣ យកធ្វើជាខ្លោងទ្វារដ៏ធំអស្ចារ្យនៅទីអារាមមួយនេះវិញ
ចន្លោះមិនឃើញ
ប្រាសាទកំពូល៣ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរក្រុង សហការជាមួយព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តវេឡុវ័នពោធិញ្ញាណ(ហៅវត្តអូរឫស្សី) ភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រៀបចំសាងសង់ជាខ្លោងទ្វារវត្តបានប្រមាណ ៧០ភាគរយហើយ ដែលការសាងសង់នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។
ប្រាសាទកំពូល៣ នេះត្រូវបានគេយកមកពីក្រុងប៉ោយប៉ែតមកសាងសង់ឡើងវិញ ដោយសារតែគម្រោងរង្វង់មូលក្រុងប៉ោយប៉ែតត្រូវបានផ្អាកការសាងសង់ និងវាយកម្ទេចចោល ដូច្នេះប្រាសាទកំពូល៣ នេះ ត្រូវបានប្ដូរពីការសង់ពីរង្វង់មូលមកជាខ្លោងទ្វារវត្តអារាមវិញ។
សូមបញ្ជាក់ថា គម្រោងសង់រង្វង់មូលឋានសួគ៌ប្រាសាទកំពូល៣ នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានបញ្ចុះបឋមសាលាកសាងកាលពីឆ្នាំ ២០១៨កន្លងទៅ ដោយមានគណអធិបតីសំខាន់ៗជាច្រើននាក់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ពាន់នាក់ ។ តាមគ្រោង ការសាងសង់រង្វង់មូលនេះ មានតម្លៃជាង ៥០ ម៉ឺនដុល្លារ មានកម្ពស់២៣ម៉ែត្រ និងទំហំ៤១ម៉ែត្រ តែក្រោយមកក៏ត្រូវបានរុះរើបញ្ចប់គម្រោងវិញដោយត្រូវបាវាយកម្ទេចចោល ក៏សាងសង់ប្ដូរមកជាខ្លោងទ្រវាវត្ត ពោធិញ្ញាណវិញ ដែលមានទីតាំងស្ថិតនៅ ភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕