និមិត្តសញ្ញាថ្មី តំណាងខេត្តកំពង់ធំ មានក្បូរក្បាច់យ៉ាងល្អឯកធ្វើពីថ្មភក់ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ
- 2021-07-21 04:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និមិត្តសញ្ញាថ្មី តំណាងខេត្តកំពង់ធំ មានក្បូរក្បាច់យ៉ាងល្អឯកធ្វើពីថ្មភក់ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ
ចន្លោះមិនឃើញ
និមិត្តសញ្ញាថ្មីរបស់ខេត្តកំពង់ធំ ដែលកសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ ត្រូវបានដាក់តាំងបង្ហាញសាធារណហើយ។ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ បានលើកឡើងថា «នេះគឺជាសមិទិ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដីខេត្តកំពង់ធំ ពិតជាស្រស់ស្អាតណាស់ ឯអត្ថន័យវិញជ្រាលជ្រៅបំផុត » ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោក អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។
អត្ថន័យ នៃនិម្តិតសញ្ញានេះរួមមាន៖
ប្រាសាទយាយព័ន្ធ៖តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា ។
រូបបដិមាតោ៖តំណាងឱ្យភាពអស្ចារ្យនៃសិល្ប: ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា ។
រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងទសវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ ។
កួរស្រូវ៖តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ ។
ដើមឈើ៖តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម ៕
ប្រភព៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ