ថត​បាន Floyd ដើរ​លេង​​ជាមួយ​សង្សារ​ចាស់ ខណៈ​គូដណ្ដឹង​កំពុង​នៅ​ឆ្ងាយ

  • 2021-07-22 04:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ត្រូវ​បាន​គេ​ថត​បាន​ដើរ​សិទ្ធស្នាល​ជាមួយ​មិត្ត​ស្រី​ចាស់​នាង Gallienne Nabila ក្នុង​ទីក្រុង New York។

Floyd Mayweather និង Gallienne Nabila

អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​ដើរ​លេង​​ជាមួយ​គ្នា​ជុំវិញ​ទីក្រុង New York ខណៈ​គូដណ្ដឹង​របស់ Floyd នាង Anna Monroe កំពុង​រវល់​សម្រាក​​លំហែកាយ​​ក្នុង​ទីក្រុង Las Vegas។ Floyd ដែល​ធ្លាប់​ទាក់ទង​ជាមួយ Nabila កាល​ពី​ឆ្នាំ​២០១៩ បាន​ដើរ​លេង​យ៉ាង​រីករាយ​នៅ​តំបន់​ផ្លូវ​ទំនើប 5th Avenue។

រូបថត​ដើរ​កៀកកើយ​គ្នា​​​រវាង Floyd និង Nabila ត្រូវ​បាន​អ្នក​ប្រមាញ់​រូប ថត​បាន​ជា​ច្រើន​សន្លឹក​លើ​ដង​ផ្លូវ។ រឿង​ដែល​ចម្លែក Floyd កំពុង​នៅ​ទីក្រុង New York ប៉ុន្តែ​​គូដណ្ដឹង​របស់​ខ្លួន​នាង Anna បែរ​ជា​ទៅ​ដើរ​លេង​នៅ​ទីក្រុង Las Vegas ម្នាក់​ឯង​ទៅ​វិញ៕ ​

គូដណ្ដឹង​របស់ Floyd នាង​ Anna Monroe

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ