ផឹកកាហ្វេដាស់ស្មារតី! គ្លរៀជីន ផ្ដល់ជូនពិសេសសម្រាប់សាខាបឹងទំពន់ ប្រូម៉ូសិនក៏មាន ហាងក៏​ fresh

  • 2021-07-23 08:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្លរៀជីន (Gloria Jean's Coffees Cambodia) បានបម្រើសេវាកម្ម និងផ្ដល់ជូននូវបទពិសោធកាហ្វេដ៏ឈ្ងុយឆ្ងាញ់ នៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ មកទល់ពេលនេះ គ្លរៀជីន បានពង្រីកសាខាជាច្រើន នៅកម្ពុជា ជាមួយស្ដង់ដារកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

​ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយ Gloria Jean’s Coffees កុំភ្លេចមកសាកនៅសាខា គ្លរៀជីន ៣៧១ ជាប់តេលា នៅលើផ្លូវ ៣៧១ ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ។

ហាងកាហ្វេ សាខាបឹងទំពន់មួយនេះ គឺស្ថិតនៅផ្លូវកែងតែម្ដង នៅជាប់នឹងហ្គារាសសាំងតេលាផ្ទាល់ ដោយលោកអ្នកគ្រាន់តែជិះហួសផ្សារ PC បុកមកផ្លូវស្ពានដែកចម្ការដូង នឹងឃើញហ្គារាសសាំង តេលា នៅខាងឆ្វេងដៃ ហើយប្រសិនបើលោកអ្នកជិះពីស្ពានដែកចម្ការដូងមកវិញ លោកអ្នកនឹងឃើញ គ្លរៀជីន ជាប់តេលា នៅខាងស្ដាំដៃ។

កាន់តែងាយស្រួលរក លោកអ្នកអាចជិះតាម Map នេះ៖ https://goo.gl/maps/F5btfkqJrARyKmyx6 នឹងមកដល់ទីតាំងតែម្ដង។

ក្រឡេកមកមើលការតុបតែងហាងវិញ នៅក្នុងហាងបានរៀបចំ និងដេគ័រជាមួយសម្ភារដូចជា បាំងឫស្សីចាស់ៗ មកច្នៃជាជញ្ជាំង និងយកធុងសាំងមកធ្វើជាជើងតុ យ៉ាងស្រស់ស្អាត ប្លែកភ្នែក និងក្បាលបូមសាំងជាអំពូលភ្លើង។

រីឯការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងហាង មានភាពធំទូលាយ​ ស្រឡះ មានពន្លឺថ្ងៃ និងកន្លែងអង្គុយជាច្រើន បែបតុអង្គុយពីរអ្នក តុសម្រាប់ការសិក្សាជាក្រុម និងតុប្រជុំ ពិសេសនោះមានកន្លែងថតរូបស្អាតៗជាច្រើននៅក្នុងហាង។

ចាប់អារម្មណ៍? ប្រសិនបើលោកអ្នកបានអញ្ជើញទៅដល់ហាងដោយផ្ទាល់ កុំភ្លេចប្រើកូដ [Sabay] ដើម្បីទទួលបានការបញ្ចុះតម្លៃ ១ ដុល្លារ ភ្លាមៗ ដោយគ្រាន់តែ Screen shoot អត្ថបទនេះ រួចបង្ហាញឱ្យបុគ្គលិកនៅក្នុងហាងជាការស្រេច។

បញ្ជាក់៖​ ប្រូម៉ូសិននេះ សម្រាប់តែនៅក្នុងសាខា គ្លរៀជីន ជាប់តេលា នៅលើផ្លូវ ៣៧១ តែប៉ុណ្ណោះ។

មិនទាន់អស់នោះទេ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ CAPPY HOURS នៅម៉ោង ៤: 00 ល្ងាច គ្លរៀជីន គ្រប់សាខាទាំងអស់មានផ្ដល់ជូនដល់អតិថិជនជាមួយការទិញមួយ ថែមមួយ គ្រប់ភេសជ្ជៈទាំងអស់ ដោយប្រូម៉ូសិននេះមានផ្ដល់ជូនទាំងការកុម្ម៉ង់ក្នុងហាង និងខ្ចប់។

ច្រើនជម្រើស លោកអ្នកអាចកុម្ម៉ង់ជាមួយភេសជ្ជៈច្រើនប្រភេទ មានទាំង កាហ្វេ តែ​ សូកូឡា សូដាអ៉ីតាលី ផ្លែឈើក្រឡុក ជាដើម។ ជាមួយគ្នានេះដែរ​ លោកអ្នកអាចកុម្ម៉ង់បានទាំងប្រភេទ ក្ដៅ និងត្រជាក់ ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

ខាងក្រោមនេះ ជាប្រភេទភេសជ្ជៈមួយចំនួននៅក្នុងហាង៖

១. Voltage

២. Matcha Chiller

៣. Caffè Mocha

៤. Coconut Cold Brew

៥. Strawberry Chiller

បើមិនចង់ចេញក្រៅ លោកអ្នកក៏អាចកុម្ម៉ង់បានតាមរយៈអេប Delivery ជាច្រើននៅកម្ពុជា៕

ពេញចិត្តភេសជ្ជមួយណា អាចមើល Menu ខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី