កុំលេងសើចនឹងវិបត្តិផ្លូវចិត្ត! អាយុទើបជាង២០ឆ្នាំ ការហើយថ្មីៗ ធ្វើអត្តឃាតបន្សល់ទុកស្បែកជើងមួយគូ និងសារប៉ុន្មានឃ្លា
- 2021-07-23 08:25:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលេងសើចនឹងវិបត្តិផ្លូវចិត្ត! អាយុទើបជាង២០ឆ្នាំ ការហើយថ្មីៗ ធ្វើអត្តឃាតបន្សល់ទុកស្បែកជើងមួយគូ និងសារប៉ុន្មានឃ្លា
ចន្លោះមិនឃើញ
បច្ចុប្បន្នជំងឺបាក់ទឹកចិត្ត ឬភាសាបរទេសហៅថា (Depression) ត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុត ដោយសារតែជំងឺនេះមានអត្រានៃជនរងគ្រោះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅលើពិភពលោក ហើយនៅកម្ពុជាវិញភាគច្រើនគេសង្កេតឃើញជំងឺនេះកើតមានចំពោះយុវវ័យតែម្ដង។
ជាក់ស្តែងថ្មីៗនេះ មហាជននាំគ្នាសោកស្តាយ និង ចែករំលែកតៗគ្នា អំពីករណីយុវជនម្នាក់ បានបញ្ចប់ជីវិតខ្លួនឯង ដោយសារតែមានជំងឺបាក់ទឹកចិត្ត ធ្វើឱ្យសាច់ញាតិ និង មហាជនមានក្តីអាណិតអាសូរជាអនេកនឹកស្មានមិនដល់ និងខ្លបខ្លាចនូវជំងឺនេះ ដោយឆក់យកជីវិតមនុស្សដ៏កាចសាហាវបំផុត។
កាលពីថ្មីៗកន្លងទៅនេះ បុរសវ័យក្មេងម្នាក់ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក និងតិកតុក មួយចំនួនបានស្គាល់ច្បាស់ មានឈ្មោះគណនីថា (ពូ ប៊យ ) ដោយមានឈ្មោះពេញថា ស៊ីម ភារុន អាយុ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទើបតែរៀបការរួចថ្មីថ្មោងបានរយៈពេលជាង៣ខែ ក៏បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួន នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ដោយមកទល់ពេលនេះគេនៅមិនទាន់រកឃើញសាកសពរបស់បុរសខាងលើនៅឡើយទេ។
ជាមួយវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយមិនដឹងថាជនរងគ្រោះមានបញ្ហា ឬមូលហេតុអ្វីច្បាស់លាស់នៅឡើយទេទើបឈានដល់ការបញ្ចប់ជីវិតខ្លួនឯងបែបនេះ។ យោងតាមគណនីហ្វេសប៊ុក ឈ្មោះ (ពូ ប៊យ) ជាគណនីផ្ទាល់ខ្លួនរបស់ជនរងគ្រោះ បានសសេរបង្ហោះថា « 22/07/2021វេលាល្អសម្រាប់ខ្ញុំលាគ្រប់គ្នា» និង មួយទៀតសសេរថា «អហោសិកម្មអោយខ្ញុំផង»។ រួចក៏បានដំណឹងសូន្យឈឹង និងបាត់មនុស្សតែម្តង រហូតមកដល់ពេលល្ងាចទើបទទួលដំណឹងថាជនរងគ្រោះមកលោតទឹកស្ពានសម្លាប់ខ្លួនបាត់ទៅហើយ ៕