រំភើបជំនួស! មេដឹកនាំប្រទេសកូរ៉េទាំង២ ចាប់ផ្តើមងាកមកចាប់ដៃគ្នា និងឯកភាពគ្នាលើកិច្ចព្រមព្រៀងសំខាន់មួយ

  • 2021-07-27 10:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានស្តារឡើងវិញនូវប្រព័ន្ធទូរស័ព្ទបន្ទាប់ (hotline) ដែលត្រូវបានកាត់ផ្តាច់កាលពីពេលកន្លងមក។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំនៃប្រទេសបងប្អូនកូរ៉េទាំងពីរដើម្បីស្តារចំណងមិត្តភាពឡើងវិញ។

ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្លាស់ប្តូរលិខិតឯកភាពគ្នាជាច្រើន ចាប់តាំងពីខែមេសា ក្នុងនោះក៏មានការយល់ព្រមភ្ជាប់បណ្តាញទូរស័ព្ទបន្ទាន់ឡើងវិញដែរ។

កូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទូរស័ព្ទបន្ទាន់ កាលពីខែមិថុនា ឆ្នាំ ២០២០កន្លងទៅ ដោយសារចំណងមិត្តភាពរវាងប្រទេសទាំង២មានភាពរកាំរកូស បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ រវាងលោកគីម និងអតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនទទួលបានផ្លែផ្កា៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី