សំណង់អគាររចនាបថបារាំងចំណាស់ៗនៅរាជធានីភ្នំពេញ [បណ្តុំរូបថត]

  • 2021-07-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រស់​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​បារាំង​ ៩០​ឆ្នាំ ​(១៨៦៣-១៩៥៣) មុន​ទទួល​បាន​ឯករាជ្យ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នាមព្រះហស្ថព្រះ​បរមរតនកោដ្ឋ​ព្រះ​​បាទ នរោតម្ត សីហនុ ។ រយះពេល៩០ឆ្នាំរបស់បារាំងនៅកម្ពុជាបានបន្សល់ទុកសំណងស្ថាបត្យកម្មរចនាបថបារាំងជាច្រើនដែលនៅរាយប៉ាយនៅទឹកដីកម្ពុជា។

សំណង់​អគារ​ដែលសល់ទាំង​នោះ​មាន​ដូច​ជា អគា​រស្នាក់​នៅ កន្លែង​ធ្វើ​ការ​ ផ្ទះ សណ្ឋាគារ ​ជា​ដើម​​។​ សម្រាប់នៅរាជធានីភ្នំពេញនៅមានសំណង់អគារទាំងនេះដែលភាគច្រើននៅជុំវិញវត្តភ្នំ​ ផ្សារកណ្តាល ផ្សារចាស់ មុខវាំង និងនៅតំបន់មួយចំនួនផ្សេងទៀត។

ខាងក្រោម​នេះ​ជា​បច្ទុប្បន្ន​ភាព​អគារកសាងនៅសម័យ​បារាំង​ចំនួន​ ៦​កន្លែង​នៅ​រាជធានីភ្នំពេញ​ដែលទុកចោល និង​បន្តដំណើរ​ការ។

១.អគាររបស់អង្កកា​រយូណេស្កូប្រចាំនៅកម្ពុជា

អគាររបស់អង្កកា​រយូណេស្កូប្រចាំនៅកម្ពុជា អគារនេះគឺជាអតីតវិឡារបស់គ្រួសារចៅចិននាសម័យនោះ ដែលកសាងនៅចន្លោះឆ្នាំ ១៩១០-១៩២០។

**២.សណ្ឋាគារផ្កាយ៥ Raffle Le Royal**

សណ្ឋាគារផ្កាយ៥ Raffle Le Royal បច្ចុប្បន្ន អគារនេះគឺជាអតីត​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដែលកសាងឡើងនៅអំឡុង ១៩២៣-២៤ មាន៥៤បន្ទប់ ដោយស្ថាបត្យករជនជាតិបារាំងលោក Ernest Hebrard និងត្រូវបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៩ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស។

៣.ភោជនីយដ្ឋាន Palais

នេះជាអតីតអគារ ធនាគារបារាំង Banque de l'Indochine ប្រចាំនៅភ្នំពេញ ដែលបច្ចុប្បន្នជាភោជនីយដ្ឋាន Palais។ អគារនេះកសាងនៅចន្លោះឆ្នាំ១៨៩០-១៩១០។

៤.អគារមុខអគារប្រៃសណីយ៍កម្ពុជា

អគារនេះគឺជា សណ្ឋាគារ Grand Hotel Manolis ដែលមានទីតាំងនៅទល់មុខអគារប្រៃសណីយ៍កម្ពុជា សាងសង់នៅដើមសតវត្សរ៍ទី ២០។ សព្វថ្ងៃអគារនេះក្លាយជាផ្ទះស្នាក់នៅរបស់ប្រជាជន ដែលមួយភាគធំបានក្លាយជាកម្មសិទ្ធិរបស់សេដ្ឋីមួយរូប។

៥.អគ្គ​ស្នង​ការនគបាល​សម័យបារាំង

នេះជាអគា​រអតីត​អគ្គ​ស្នង​ការនគបាល​សម័យបារាំង ដែលកសាង​នៅ​ឆ្នាំ​១៨៩២ ហើយត្រូវបានជួសជុលឡើងវិញនៅចុងទសវត្សឆ្នាំ ១៩២០ និងដើមទសវត្សរ៍ ៣០។ បច្ចុប្បន្នអគារនៅខាងជើងអគារប្រៃសណីយ៍កម្ពុជានេះជាអគារខ្មោចទុកចោល។

៦.អគារប្រៃសណីយ៍កម្ពុជា

អគារនេះសាងសង់អំឡុង​ឆ្នាំ​១៨៩៥ គិតត្រឹមឆ្នាំ២០២១នេះអគារនេះមានអាយុ១២៦ឆ្នាំហើយ។ អតីត និង​បច្ទុប្បន្នអគារនេះជា អគារការិយាល័យប្រៃសណីយ៍។

អត្ថបទ​៖ យ៉ន សូវៀត

អត្ថបទថ្មី