វិបត្តិកូវីដធ្វើឲ្យ NHAM24 ជោគជ័យខ្លាំងមែន ប៉ុន្តែត្រូវប្រឈមនឹងរឿងក្រពុលមុខធំចំនួនពីរ

  • 2021-08-02 06:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NHAM24 គឺជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ហើយសេវាកម្មមួយនេះកាន់តែត្រូវប៉ាន់រឹតតែខ្លាំងនៅពេលដែលវិបត្តិកូវីដ១៩ចូលមកដល់ ដោយបានជម្រុញឲ្យពលរដ្ឋប្រើប្រាស់សេវាកម្មដឹកជញ្ជូនម្ហូបអាហារកាន់តែច្រើន ជាជាងការទៅកាន់ហាងផ្ទាល់។

លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ NHAM24

តាមរយៈកម្មវិធីនេះ លោក ចាន់ បូរីម៉ា បានឲ្យដឹងថាក្នុងវិបត្តិកូវីដ១៩ ត្បិតតែបានជម្រុញឲ្យមានការប្រើប្រាស់សេវាកម្មដឹកជញ្ជូនម្ហូបអាហារកាន់តែច្រើនឡើងពិតមែន ដែលធ្វើឲ្យ NHAM24 មានកំណើនអតិថិជនច្រើន ប៉ុន្តែក្រុមហ៊ុនក៏ត្រូវប្រឈមមុខនឹងបញ្ហាធំៗចំនួនពីរ នោះគឺបញ្ហាសុវត្ថិភាពអ្នកដឹកជញ្ជូន និងបញ្ហាលើផ្នែកប្រតិបត្តិការផងដែរ។

ពេលនិយាយដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនម្ហូបអាហារ នាយកប្រតិបត្តិរូបនេះបាននិយាយថា ការដែលមានអតិថិជនស្មោះស្មគ្រ័គឺជាចំណុចខ្លាំងមួយធ្វើឲ្យ NHAM24 អាចឈរជើងបានរឹងមាំក្នុងចំណោមគូប្រកួតប្រជែងជាច្រើនដែលមានដើមទុនធំ។ ហើយហេតុផលដែលធ្វើឲ្យ NHAM24 សាងបានអតិថិជនស្មោះស្មគ្រ័ជាច្រើនគឺដោយសារតែ ក្រុមហ៊ុនពីដើមមកគឺបានផ្ដោតសំខាន់លើ ការពង្រឹងនូវបទពិសោធន៍ប្រើប្រាស់ជាចម្បង ធ្វើយ៉ាងណាឲ្យអតិថិជនទទួលបានបទពិសោធន៍ដ៏ល្អចេញពីការប្រើប្រាស់សេវាកម្ម NHAM24 ដែលធ្វើឲ្យអតិថិជនដកចិត្តមិនរួច។

សូមទស្សនាវីដេអូសម្ភាសន៍ទាំងស្រុងជាមួយលោក ចាន់ បូរីម៉ា ដូចខាងក្រោមនេះ៖

សូមជម្រាបជូនថាកម្មវិធី Starting Up មានផ្សាយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង ១០ព្រឹក ភ្ញៀវ​ដែលចូលរួម​ក្នុង​កម្មវិធីនេះ គឺជា​សហគ្រិន​ពីគ្រប់វិស័យ​ផ្សេងៗគ្នា ទាំងវិស័យ​បច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត ។ ចំណែកឯអ្នកសម្របសម្រួលកម្មវិធីសុទ្ធតែជាសហគ្រិនជើងចាស់ដូចជា៖ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group, កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events, លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture, លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី